(ម៉ូនិច)៖ ទីបំផុតផ្តាច់ព្រ័ត្រជើងឯកលីគអឺរ៉ុប UEFA Champions League 2024-25 ដែលប្រិយមិត្តបាល់ទាត់ទូទាំងសកលលោកទន្ទឹងរង់ចាំ នឹងឈានចូលមកដល់នាម៉ោង ២រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃអាទិត្យ ទី០១ ខែមិថុនា (ម៉ោងនៅកម្ពុជា) គឺជាការជួបគ្នារវាងក្រុម Paris Saint Germain របស់បារាំង និង Inter Milan មកពីអ៉ីតាលី។
វាជា ១ប្រកួតចុងក្រោយសម្រាប់រដូវកាលនេះ ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Allianz Arena របស់ក្លិបអាជីព Bayern Munich ដោយស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឹម៉ង់។
ជាបន្តទៅនេះ Fresh News Plus សូមបង្ហាញជូន ៧ចំណុចសំខាន់ៗមានដូចខាងក្រោម៖
១៖ ក្រុមជើងឯកទទួលបាន ២៧.៨ ស្របពេលជើងឯករងបាន $២០.៦លាន (តែ ១ប្រកួតផ្តាច់ព្រ័ត្រ)
២៖ ទីក្រុង Munich គឺជាទីតាំងដែល Marseille បានផ្តួល AC Milan ដើម្បីលើកពាន UCL កាលពី ៣២ឆ្នាំមុន
៣៖ អ៉ីតាលី បានយកឈ្នះបារាំង ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីផ្តាច់ព្រ័ត្រ World Cup 2006 នៅអាល្លឹម៉ង់
៤៖ គ្រូបង្វឹក PSG បច្ចុប្បន្ន គឺលោក Luis Enrique បានកំពុងស្វែងរកការឈ្នះជើងឯក UCL ជាលើកទី២ ក្នុងនាមគ្រូបង្វឹក ក្រោយឈ្នះជាមួយ FC Barcelona តាមរយៈផ្តួល Juventus របស់អ៉ីតាលីដែរ ដោយលទ្ធផល ៣-១ កាលឆ្នាំ២០១៥ និងនៅទឹកដីអាល្លឺម៉ង់ទៀត
៥៖ ចំណែកលោក Simeone Inzhagi របស់ Inter វិញ ពុំធ្លាប់ដឹកនាំឈ្នះ UCL ឡើយ បានត្រឹមរងជើងឯក ១លើកកាលឆ្នាំ២០២៣ ព្រោះចាញ់ Manchester City ១ទល់នឹង០
៦៖ នេះជាលើកទី៧ ដែលក្រុមមកពីលីគ Serie A បានឡើងមកដល់ផ្តាច់ព្រ័ត្រពានលំដាប់កំពូលអឺរ៉ុប ក្រោយឈ្នះ ៣ និងចាញ់ ៣លើកដូចគ្នា គ្រាដែល PSG មិនទាន់បាន ១លើកនៅឡើយទេ បានត្រឹមរងជើងឯកប៉ុណ្ណោះកាលឆ្នាំ២០២០ ទោះមាន Angel di Maria, Neymar និង Mbappe នៅរួមក្រុមក៏ដោយ
៧៖ Achraf Hakimi និង Lucas Hernandez របស់ PSG មានបទពិសោធន៍ឈ្នះ UCL ជាមួយ Real Madrid និង Bayern Munich៕