(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំប្រចាំឆ្នាំបានមកដល់ហើយ គឺជាការប្រកួតបាល់ទាត់សប្បុរសធម៌ដ៏អស្ចារ្យ SOCCER LEAGUE លើកទី៨ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់វិស័យកីឡាកម្ពុជា នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ។
ការប្រកួតបាល់ទាត់សប្បុរសធម៌ដ៏ស្វិតស្ញាញ និងគួរឲ្យរំភើបនេះ នឹងចាប់ផ្ដើមឡើងរវាងក្រុម ស.ស.យ.ក អលស្តារ និង ក្រុម ផ្ការីកគ្រប់រដូវ។ ក្រុមទាំងពីរនេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួននៅលើទីលានបាល់ទាត់នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៣១ ឧសភា ឆ្នាំ២០២៥នេះ វេលាម៉ោង៤៖៣០នាទីល្ងាចតទៅ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក៕