(ភ្នំពេញ)៖ LA VISTA ONE – Riverside Palace ជាជម្រើសដ៏សាកសមសម្រាប់អ្នក ដែលចង់បានកន្លែងរស់នៅប្រកបដោយភាពទាន់សម័យ ផាសុខភាព និង សុវត្ថិភាព បានបើកសម្ពោធជាផ្លូវការហើយ។
ជាមួយកម្ពស់រហូតដល់ ៤២ជាន់ LA VISTA ONE – Riverside Palace មានសាលទទួលភ្ញៀវលំដាប់ខ្ពស់ ត្រូវបានក្រាលដោយថ្មកម្រជាង 60% ហើយវាយនភាពធម្មជាតិ គឺដូចជាផ្ទាំងគំនូរ ពន្លឺ និងស្រមោលរវាងលោហៈ និងកញ្ចក់ ផ្តល់អារម្មណ៍ នៃសិល្បៈ នាំអោយគ្រប់ជំហានពោពេញ ដោយ ការរស់នៅដ៏ប្រណីត និងសុខស្រួល។
LA VISTA ONE ផ្ទះធំប្រណីតបើកចំហទេសភាព២៧០ដឺក្រេល្អឯក ដោយនៅពេលបើកបង្អួច លោកអ្នកអាចឃើញពន្លឺដ៏ភ្លឺស្វាងនៃព្រះបរមរាជវាំង ទន្លេសាប និងទន្លេមេគង្គ ជាមួយនិងពន្លឺភ្លើងនៃទីក្រុងភ្នំពេញ។
នៅក្នុងបរិវេននៃផ្ទះ គឺមានភាពប្រណិតលំដាប់កម្រតិខ្ពស់ រចនាឡើងប្រកបទៅដោយភាពឥតខ្ចោះ
ដោយផ្ទះទាំងមូលប្រកបដោយប្រព័ន្ធឆ្លាតវៃ គ្រាន់តែចុចប៊ូតុងមួយ អាចគ្រប់គ្រងភ្លើងក្នុងផ្ទះទាំងមួលបាន សីតុណ្ហភាពនិងសំណើមប្តូរស្វ័យប្រវត្តិទៅតាមអារម្មណ៍ បច្ចេកវិទ្យាស្ថិតនៅចុងម្រាមដៃរបស់អ្នក។
ប្រព័ន្ធខ្យល់ថ្មីកម្រិតមីលីម៉ែត្រ PM2.5 ធ្លាក់មកនៅសូន្យ បរិមាណអុកស៊ីសែនត្រូវបានគ្រប់គ្រងយ៉ាងត្រឹមត្រូវ ធ្វើឱ្យអ្នកមានអារម្មណ៍ថា ដូចជាកំពុងស្ថិតនៅក្នុងធម្មជាតិ ហើយគ្រប់ដង្ហើមក្លាយជាភាពរីករាយ និងសម្រាកកាយផ្លូវចិត្ត។
អ្វីដែលកាន់តែពិសេសនោះ ថ្មដែលត្រូវបានយកមកក្រាល គឺមកពីជុំវិញពិភពលោក Fendi White បានបង្ហាញសោភ័ណភាពតាមរយៈវាយនភាពដ៏បរិសុទ្ធ និងភាពម៉ត់ចត់ក្នុងការសាងសង់នូវសំនង់ផ្ទះដ៍ប្រណិតមួយនេះ។
រាល់បន្ទះថ្មម៉ាបដែលយកមក្រាល គឺជាផលិតផលតែមួយគត់នៃការវិវត្តន៍ភូមិសាស្ត្ររាប់ពាន់លានឆ្នាំ ដែលបង្ហាញពីរសនិយមដ៏អស្ចារ្យ និងឋានៈដ៏ថ្លៃថ្នូរបស់ម្ចាស់ផងដែរ។
បើនិយាយអំពីបន្ទះឈើដែលយកមកប្រើវិញ សុទ្ធតែជាបន្ទះតុបតែងលំដាប់ខ្ពស់ ដែលគុណភាព និងតម្លៃរបស់វាខ្ពស់ជាងបន្ទះឈើធម្មតាដប់ដង។
LA VISTA ONE បានជ្រើសរើសម៉ាកផលិតផលអន្តរជាតិ ម៉ាកដែលមានគុណភាពខ្ពស់ពីអឺរ៉ុប Electrolux ម៉ាកយីហោល្បីរបស់អាមេរិក A.O.Smith ម៉ាកសំភារៈបរិក្ខារបន្ទប់ទឹកកម្រិតពិភពលោក Grohe ក៏ដូចជាម៉ាក Hansgrohe និង Duravit ជាដើម ដែលស្របតាមស្តង់ដារផ្ទះប្រណីតរបស់ពិភពលោក វាបង្ហាញយ៉ាងល្អឥតខ្ចោះនូវភាពឆើតឆាយ និងប្រណីតនៃផ្ទះប្រណីត។
ជាមួយគ្នានេះ La Vista ONE មានក្លឹបពពកនៅជាន់ទី 42 ប្រៀបបាន «វិមាននៅលើមេឃ»» បន្ទប់ប្រជុំរបស់ប្រធានក្រុមហ៊ុនពិភាក្សាអំពីអាជីវកម្ម បន្ទប់ស្រាក្រហមនិងស៊ីហ្គា និងមានអាងទឹកផងដែរ៕