(ម៉ូនិច)៖ បន្ទាប់ពីការរង់ចាំជាច្រើនឆ្នាំ និងការព្យាយាមមិនបានសម្រេចជាច្រើន Paris Saint-Germain ដែលដឹកនាំដោយ Luis Enrique ពេលនេះបានពានក្របខ័ណ្ឌ UEFA Champions League 2024-25 ជាប្រវត្តិសាស្ត្របន្ទាប់ពីបានផ្តួលក្រុម Inter Milan របស់លោក Simone Inzaghi ។

Paris Saint-Germain បានបង្កើតទម្រង់លេងដ៏អាក្រក នឹងសាហាវនាំក្រុមបង្កើតបាននូវជ័យជម្នះដ៏អស្ចារ្យ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយការបំបាក់ក្រុមជើងឯក ៣សម័កាល Inter Milan ៥-០ នៅទីក្រុង Munich ។

ពេលនេះ PSG ក្លាយជាក្រុមលីគបារាំងទីពីរដែលឈ្នះពានរង្វាន់ UCL បន្ទាប់ពីមិត្តរួមលីគ Marseille ជាជើងឯក ១លើកក្នុងឆ្នាំ១៩៩៣ ៕