(ភ្នំពេញ)៖ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានបើកពង្រីកសេវាកម្មបន្ថែមគឺ Royal Life Clinic ដែលជាមជ្ឈមណ្ឌលកែសម្ជស្ស និងប្រឆាំងភាពចាស់ ក្នុងនោះក៏មានសេវាកម្មផ្ដល់ជូនលើការបន្ដឹងស្បែកមុខ ការពិនិត្យសុខភាព ដើម្បីដឹងពីការខ្វះវីតាមីន និងត្រូវបន្ថែមវីតាមីនអ្វីខ្លះក្នុងសារពាង្គកាយ ក្នុងនោះក៏មានសេវាផ្ដល់ប្រឹក្សាយោបល់ ជាមួយវេជ្ជបណ្ឌិតជំនាញផងដែរ។
ការបើកដំណើរការសេវាកម្មបន្ថែម Royal Life Clinic ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រោមការចូលរួមពីលោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ។
លោកសាស្ត្រាចារ្យ Attapoom Susupaus បានថ្លែងឲ្យដឹងថា ការបើកសម្ពោធក្លីនិក Royal Life នៅកម្ពុជានេះ បានផ្ដល់អត្ថប្រយោជន៍ ក្នុងការថែរក្សាសម្រស់ និងការរស់នៅប្រកបដោយសុខភាពល្អទាក់ទង នឹងការទទួលទានអាហារគុណភាព ការហាត់ប្រាណត្រឹមត្រូវ សម្រាកឲ្យបានគ្រប់គ្រាន់ ជាពិសេសការប្រើប្រាសវីតាមីនឱ្យបានត្រឹមត្រូវ ដែលកត្ដាទាំងនេះធ្វើឱ្យសុខភាពកាន់តែរស់បានយូរ ក្មេងជាងវ័យ និងមិនបង្ករហានិភ័យដូចការវះកាត់។
លោកសាស្រ្ដាចារ្យបានបន្ដថា ការថែរក្សាសុខភាព និងសម្រស់ តាមរយៈក្លីនិក Royal Liស្ថិតនៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនេះ មានការផ្ដល់ជូននូវសេវាកម្មផ្នែកកែសម្ផស្ស ធ្វើឡើងមិនមានហានិភ័យដូចការវះកាត់នោះទេ ការធ្វើតាមបែបធម្មជាតិ និងមានលក្ខណៈវិទ្យាសាស្រ្ដទំនើប ក្នុងការជួយទាញស្បែកឱ្យបានតឹងណែនល្អ មិនប៉ះពាល់ដល់សុខភាព។
លោកសាស្ត្រាចារ្យ Attapoom Susupaus បានបញ្ជាក់ទៀតថា ការថែទាំសុខភាព និងសម្ជស្សនេះ ធ្វើឡើងតាមបែបវិទ្យាសាស្រ្ដ ផ្ដល់នូវទំនុកចិត្ដ និងមិនប៉ះពាល់ដល់សុខភាព មានសេវាផ្ដល់ជូនដល់ប្រជាជនកម្ពុជា ក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ហើយគ្លីនិក Royal Life នឹងផ្ដល់សេវាសម្រាប់ការព្យាបាលប្រឆាំងភាពចាស់ជរា ការចាស់ជាងអាយុ ដោយការព្យាបាលមានផលិតផល និងម៉ាស៊ីនទំនើបៗ ក្នុងការជួយធ្វើឱ្យស្បែកស្រស់ថ្លា និងមានសម្រស់កាន់តែក្មេងជាងវ័យ។
Royal Life គឺមានម៉ាស៊ីនទំនើបបច្ចេកវិទ្យាចុងក្រោយនាំមកពីសហរដ្ឋអាមេរិក ជួយបន្ដឹងស្បែកមុខ ធ្វើឱ្យស្បែកមុខស ការបាញ់ឡាស៊ែរនៅលើផ្ទៃមុខ ការម៉ាស្សាបញ្ចូលវីតាមីនទៅក្នុងស្បែកមុខ ការបញ្ចូលសេរ៉ូមដើម្បីឱ្យស្បែកមុខភ្លឺថ្លា និងមានសេរ៉ូមជួយដល់ថ្លើម កុំឱ្យថ្លើមឆាប់ពុល ជាពិសេសធ្វើឱ្យប្រព័ន្ធស៊ាំនៃរាងកាយកាន់តែខ្លាំង ដែលធ្វើឱ្យសម្រស់កាន់តែក្មេងជាងវ័យ ដោយមិនមានធ្វើការវះកាត់នោះទេ៕