(ភ្នំពេញ)៖ មិននឹកស្មានដល់នោះទេ បងប្រុសជនជាតិចិនរូបនេះ មកដល់ស្រុកខ្មែរ រកកន្លែងការងារដែលមានប្រាក់ចំណូលប្រសើរជាងមុន មិនទាន់បានប៉ុន្មានផងទទួលបានលុយសុទ្ធ ៣៣,៣៣៣ដុល្លារពីស្រាបៀកម្ពុជាភ្លាមៗ។
អតិថិជនសំណាងរូបនេះមានឈ្មោះ ហៃស៊ីន ជែ (HAIXIN JIA) ជាជនជាតិចិន បច្ចុប្បន្នរស់នៅក្នុងទីភ្នំពេញ ជាអ្នកម៉ៅការសំណង់។ លោកបានរៀបរាប់ទាំងអារម្មណ៍រីករាយ និងភ័យខ្លាំងមែនទែន ព្រោះមិនដែលរំពឹងថា ខ្លួនមានសំណាងបានឈ្នះទឹកប្រាក់ច្រើនបែបនេះទេ គ្រាន់តែដឹងថាឈ្នះបាន៣៣,៣៣៣ដុល្លារភ្លាម ខ្លួនសប្បាយអរចង់ហោះ មិនបង្អង់យូរក៏យកទៅសួរអ្នកលក់នៅក្នុងហាងស្រាបៀរ រួចក៏ធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនភ្លាមៗតែម្តង។
លោកបានបន្តទៀតថា ធ្លាប់តែឃើញមិត្តភក្តិ កម្មករក្រោមឱវាទ ឈ្នះឡាន ឈ្នះម៉ូត ប៉ុន្តែបានលុយសុទ្ធរាប់ម៉ឺនដុល្លាបែបនេះ ជាលើកទី១ ក្នុងជីវិតរបស់លោកហើយ។ សព្វថ្ងៃលោកមករកស៊ីនៅស្រុកខ្មែរ ចង់សន្សំលុយឱ្យគ្រប់ ដើម្បីយកឱ្យកូនប្រុសទុករៀបអាពាហ៍ពិពាហ៍នៅស្រុកចិន ព្រោះបច្ចុប្បន្នលោកមិនមានលិទ្ធភាពគ្រប់គ្រាន់ឱ្យកូនរៀបអាពាហ៍ពិពាហ៍នោះទេ តែពេលនេះបញ្ហមួយនេះអាចដោះស្រាយបានហើយ។
លោកបានបន្ថែមទៀតថា លោកពិតជាចូលចិត្តស្រាបៀរកម្ពុជាខ្លាំងណាស់ មានរសជាតិឆ្ងាញ់ ហើយក៏ជាស្រាបៀរដែលល្បីនៅក្នុងតំបន់របស់លោកខ្លាំងផងដែរ ហើយថែមទាំងមានរង្វាន់ធំទៀត លោកពិតជាអរគុណខ្លាំងណាស់ ដែលត្រូវបានលុយសុទ្ធច្រើនយ៉ាងនេះ ពីស្រាបៀរកម្ពុជាអាចជួយសម្រចក្តីស្រមៃ ឱ្យកូនប្រុសរៀបអាពាហ៍ពិពាហ៍នៅថ្ងៃអនាគតបានដូចបំណងប្រាថ្នា។
CAMBODIA PREMUIM កាន់តែប្រណិត កាន់តែស្និទ្ធស្នាល!។
ពិសាដោយការទទួលខុសត្រូវ!៕