(មេនឆេស្ទើ)៖ Manchester United បានប្រកាសពីការទិញបានខ្សែប្រយុទ្ធ Matheus Cunha ដំបូងគេ ក្រោយពេលទីផ្សារទិញ-ដូរកីឡាករទើបបើកទ្វារបាន ២ថ្ងៃប៉ុណ្ណោះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បិសាចក្រហមបានព្រមព្រៀងទិញផ្តាច់កិច្ចសន្យា ចំពោះខ្សែបម្រើអន្តរជាតិ ប្រេស៊ីល វ័យ ២៦ឆ្នាំ ក្នុងតម្លៃប្រមាណ ៦២.៥លានផោនពីក្លិបចចក Wolverhamton Wanderer។
Cunha ដែលទើបចូលលេងបានតែ ១៣ប្រកួតជាមួយសាំបាប្រេស៊ីលនោះ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Old Trafford រយៈពេល ៥ឆ្នាំ ជាមួយនឹងជម្រើសថែមបាន ១២ខែទៀតដែរ។
បច្ចុប្បន្នគ្រូបង្វឹក Ruben Amorim បានកំពុងស្វែងរកកីឡាករនានា ដើម្បីបង្កើនភាពខ្លាំងនៅតំបន់ប្រយុទ្ធឡើងវិញ នារដូវក្តៅនេះ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៥ នៅ Premier League ដ៏អន់បំផុត៕