(ភ្នំពេញ)៖ សាលាអន្តរជាតិលំដាប់ពិភពលោក រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធកម្មវិធី Open Dayគឺជាកម្មវិធីបើកឱ្យទស្សនាលើកដំបូងបង្អស់នូវអាគារសិក្សាដ៏ទំនើប និងថ្មីស្រឡាងតាមស្តង់ដាអន្តរជាតិយ៉ាងឱឡារិក ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសសំខាន់ៗ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរូប។

ក្រៅពីការទស្សនាអាគារសិក្សា រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ បានបង្កើតនូវសកម្មភាព និងទស្សនីយភាពពិសេសៗ និងសប្បាយៗដើម្បីបង្កើនចំណេះដឹងជាច្រើន ជូនសិស្សានុសិស្សលេងកម្សាន្ត និងសិក្សាស្វែងយល់។

RGSPP បានផ្តល់ជូននូវកម្មវិធីសិក្សាច្រើនកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ ដែលទទួលសិស្សចាប់ពីអាយុ ២ឆ្នាំដល់ ១៨ឆ្នាំ ព្រមទាំងមានសាខាជាច្រើននៅជុំវិញពិភពលោក ដែលអនុញ្ញាតឱ្យសិស្សមានឱកាសសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សាអន្តរជាតិ ដើម្បីពង្រីកទស្សនវិស័យនិងផ្នត់គំនិតពិភពលោករបស់ពួកគេ។

យ៉ាងណាទៀតសោត RGSPP បានពាំនាំមកនូវកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេសមកកាន់កម្ពុជា ដែលបានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស ក្នុងការបង្កើនគុណភាពអប់រំ ជាពិសេសផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងប្រទេសកម្ពុជា ទទួលបានកម្មវិធីសិក្សា និងសញ្ញាបត្រដែលត្រូវបានទទួលស្គាល់កម្រិតអន្តរជាតិ។

ចំពោះការរៀបចំថ្នាក់រៀន និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលារៀន ប្រកបដោយគុណភាព ផាសុកភាព និងវិជ្ជាជីវៈខ្ពស់ រួមជាមួយធនធានបុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ ដែលមានក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និងបទពិសោធខ្ពស់ក្នុងការបង្រៀនផ្សាភ្ជាប់នឹងបទពិសោធជាក់ស្តែង ទាំងនៅក្នុងថ្នាក់ និងក្រៅថ្នាក់ ដែលធ្វើឱ្យសិស្សានុសិស្សមានការងាយយល់ ចងចាំបានល្អ និងមានភាពច្នៃប្រឌិតខ្ពស់។

បន្ថែមលើនេះ RGSPP បានបញ្ចូលកម្មវិធីការបណ្ដុះបណ្ដាលបំណិនទន់ ដែលជួយឱ្យសិស្សានុសិស្សមានសមត្ថភាពនៅក្នុងការធ្វើការងារជាក្រុម ការទំនាក់ទំនង បំណិនសង្គម បំណិនផ្នែកបច្ចេកវិទ្យា សិល្បៈវប្បធម៌ ការត្រិះរិះពិចារណា គំនិតផ្ដួចផ្ដើមថ្មីៗ និងភាពចម្រុះនៃទេពកោសល្យរបស់សិស្ស ដើម្បីជួយឱ្យពួកគេអាចស្វែងរកឃើញ និងបណ្តុះសក្តានុពលរបស់ខ្លួនបានពេញលេញ ជាពិសេសប្រើប្រាស់ចំណេះដឹងដែលបានរៀនពីថ្នាក់រៀន ចេះដោះស្រាយបញ្ហាដែលជួបប្រទះរាល់ថ្ងៃនៅក្នុងសង្គមខាងក្រៅ។

សាលា RGSPP នឹងប្តេជ្ញាចិត្តយ៉ាងមោះមុត ខិតខំប្រឹងប្រែងលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្សតាមស្តង់ដាអន្តរជាតិ ដែលរួមបញ្ចូលនូវឧត្តមភាពដ៏បវរ នៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស រួមជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។

សាលារៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) នៅបន្តបើកទទួលចុះឈ្មោះសម្រាប់កម្រិតថ្នាក់មួយចំនួនតែប៉ុណ្ណោះ ហើយនឹងបើកឲ្យចូលរៀនជាផ្លូវការនៅខែសីហា ក្នុងឆ្នាំ២០២៥ នាពេលខាងមុខនេះ។ ខាងសាលាក៏មានផ្តល់ជូននូវអាហាររូបករណ៍ជាច្រើនដល់សិស្សដែលមានសមត្ថភាព។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 069 200 339 / 099 200 339 / 023 99 8000 ឬ អ៊ីមែល [email protected],វេបសាយ www.reigategrammar-pp.edu.kh។

សាលារៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) មានទីតាំលើផ្លូវជាសុផារ៉ាលេខ ៥៩៨ ភូមិ៤ សង្កាត់ច្រាំងចម្រេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ទល់មុខផ្សារទំនើបជីម៉ុង 598)៕