(កំពង់ធំ)៖ ធនាគារ ជីប ម៉ុង បានចូលរួមជាអ្នកឧបត្ថម្ភនៅក្នុងគំនិតផ្តួចផ្តើមពង្រឹងវិស័យអប់រំ សម្រាប់ការជួសជុលកែលម្អអាគារសាលាបឋមសិក្សានៅក្នុងខេត្តកំពង់ធំ របស់សមាគមធនាគារនៅកម្ពុជា (ABC)។ ពិធីប្រគល់សម្ភារៈសិក្សាជូនសាលាបឋមសិក្សានេះ បានប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ ដោយមានការចូលរួមពីបុគ្គលិករបស់ធនាគារ ជីប ម៉ុង នៅក្នុងសកម្មភាពប្រគល់សម្ភារៈសិក្សាជូនសិស្សានុសិស្ស ចំនួន ៧បឋមសិក្សា នៅក្នុងស្រុកបាសាទសំបូរ ខេត្តកំពង់ធំ។
ការអប់រំគឺជាគន្លឹះសំខាន់ក្នុងការកសាងអនាគតដ៏ល្អប្រសើរ ហើយធនាគារ ជីប ម៉ុង ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់និងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ដើម្បីផ្តល់ឱកាសឱ្យកុមារទូទាំងប្រទេសកម្ពុជាទទួលបានបរិយាកាសសិក្សាកាន់តែល្អប្រសើរ ដោយមិនថាពួកគេរស់នៅទីណានោះទេ។
គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។
សម្រាប់ព័ត៌មានលម្អិតពីសេវាកម្មនេះអាចទំនាក់ទំនងទៅកាន់លេខ៖
081 811 911 ឬ 066 811 911។
សម្រាប់ផេកផ្លូវការ ធនាគារ ជីប ម៉ុង មានដូចជា៖
Facebook Page: https://www.facebook.com/chipmongbank
Telegram Channel: https://t.me/chipmongcommercialbank
TikTok Page: https://www.tiktok.com/@chipmongbank៕