(ប៉ារីស)៖ ម្ចាស់ជើងឯក ៣សម័យកាល Novak Djokovic ពេលនេះបានកំពុងធ្វើដំណើរយ៉ាងល្អ នឹងបង្ហាញពីសម្ពាធលើដៃគូ ក្នុងពានរង្វាន់វាយកូនបាល់ French Open 2025 បន្ទាប់ពីឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ក្រោយបានផ្តួលកីឡាករ Cameron Norrie ពីការយកឈ្នះ ៣សិតដាច់ ដ្បិតនេះជាការព្យាយាម ដើម្បីឈ្នះពានកម្រិតឯកត្តជនឱ្យបានលើកទី២៥ ក្នុងអាជីពនៅឯទឹកដី Roland Garros កាលពីថ្ងៃច័ន្ទ ។

នេះក៏ជាជ័យជម្នះលើកទី ១០០ប្រកួតរបស់កីឡាករសញ្ជាតិស៊ែប៊ី នៅកម្មវិធី French Open ហើយសម្រាប់ការប្រកួតដណ្តើមពានរង្វាន់វាយកូនបាល់ឆ្នាំ២០២៥ នេះ បានឈានដល់វគ្គ ៨នាក់ចុងក្រោយហើយ ដោយឃើញថាមានកីឡាករលេខ១ ពិភពលោក Jannik Sinner ប៉ះ Alexander Bublik, ម្ចាស់តំណែងលេខ២ Carlos Alcaraz ជួប Tommy Paul ។

ខណៈបុរសឈរលេខ៣ ពិភពលោក Alexander Zverev ប៉ះអតីតម្ចាស់ពាន ៣សម័យ Novak Djokovic ហើយកីឡាករ Lorenzo Musetti ជួប Frances Tiafoe ។ ខណៈពានរង្វាន់នេះកីឡាករ Carlos Alcaraz ជាម្ចាស់ការពារតំណែងជើងឯកឆ្នាំ២០២៤ នៃពានកម្រិត Grand Slam មួយនេះ ៕