(ភ្នំពេញ)៖ នៅក្នុងវិស័យយានយន្តថ្មីនៅកម្ពុជា គឺមានការវិវត្តន៍យ៉ាងឆាប់រហ័ស ខណៈដែលក្រុមហ៊ុន MG Cambodia បានក្លាយជាយីហោលេចធ្លោជាងគេ និងជាក្រុមហ៊ុនដ៏កម្រដែលផ្តោតសំខាន់លើអតិថិជនរបស់ខ្លួន ដោយមិនត្រឹមតែផ្តោតលើការលក់រថយន្តថ្មីប៉ុណ្ណោះទេ ប៉ុន្តែ MG ក៏ផ្តោតសំខាន់លើសេវាកម្មក្រោយពេលលក់ចេញផងដែរ ហើយនេះជាចំណុចដ៏សំខាន់មួយដែលមនុស្សជាច្រើនតែងតែមើលរំលង។
ក្រុមហ៊ុន MG Cambodia បានយល់ដឹងយ៉ាងច្បាស់ពីអតិថិជនរបស់ខ្លួនថា ការពេញចិត្តរបស់អតិថិជនគឺមិនបញ្ចប់ត្រឹមចំណុចនៃការទិញរថយន្តនោះទេ ផ្ទុយទៅវិញ វាជាការចាប់ផ្តើមលើទំនាក់ទំនង រយៈពេលវែងដែលត្រូវបានបង្កើតឡើង ដោយការទុកចិត្តការយក ចិត្តទុកដាក់ និងការតាំងចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់សេវាកម្មឲ្យបានល្អបំផុតជូនអ្នកប្រើប្រាស់។
មិនដូចម៉ាកយីហោរថយន្តថ្មីមួយចំនួននៅលើទីផ្សារនោះទេ ប៉ុន្តែក្រុមហ៊ុន MG បានវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់សេវាកម្មក្រោយពេលលក់របស់ខ្លួន ដោយពង្រីកបន្ថែមជាបន្តបន្ទាប់នូវមជ្ឈមណ្ឌលសេវាកម្មថែទាំដែលមានស្តង់ដារខ្ពស់នៅទូទាំងប្រទេស និងការផ្តល់ជូននូវគ្រឿងបន្លាស់សុទ្ធ original ដែលនាំចូលពីរោងចក្រផ្ទាល់។ ទាំងនៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា គឺ MG កំពុងពង្រីកបណ្តាញសេវាកម្មរបស់ខ្លួនយ៉ាងសកម្ម ដើម្បីធានាថាអតិថិជនទទួលបានការថែទាំប្រកបដោយទំនុកចិត្ត និងប្រកបដោយវិជ្ជាជីវៈស្របតាមស្តង់ដារបច្ចេកទេសពីអ្នកជំនាញរបស់ MG មិនថាអតិថិជននៅទីណាក៏ដោយ។
ការបោះជំហានក្នុងការពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការបើកដំណើរការមជ្ឈមណ្ឌលសេវាកម្មថ្មីរបស់ខ្លួនគឺ MG Service Centre PP2 ដែលមានទីតាំងនៅលើ មហាវិថីផ្លូវ 50M ។ ម្ចាស់រថយន្ត MG ដែលរស់នៅក្នុងតំបន់ក្បែរនោះអាចយករថយន្តទៅទទួលសេវាកម្មថែទាំ ឬ ជួសជុលនៅទីតាំងថ្មីបានយ៉ាងងាយស្រួល និងឆាប់រហ័សបំផុត។ មជ្ឈមណ្ឌលសេវាកម្មថ្មីរបស់ MG គឺបានបំពាក់នូវគ្រឿងបរិក្ខារស្តង់ដារថ្មីៗ មានបុគ្គលិករួសរាយរាក់ទាក់ ព្រមទាំងមានអ្នកជំនាញបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ពីរោងចក្រផ្ទាល់ និងមានអ្នកប្រឹក្សាផ្នែកសេវាកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់ ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយផ្តល់យោបល់ដល់អតិថិជនក្នុងការទទួលសេវាកម្មផ្សេងៗអំពីរថយន្ត MG។
មជ្ឈមណ្ឌលសេវាកម្មថែទាំ MG នេះក៏មានបន្ទប់រង់ចាំដ៏ធំទូលាយប្រកបដោយផាសុកភាពខ្ពស់ រួមជាមួយនឹងការផ្តល់ជូនភេសជ្ជៈពិសាឥតគិតថ្លៃអំឡុងពេលរង់ចាំផងដែរ ដែលការផ្តល់ជូនទាំងអស់នេះគឺមានគោលបំណងផ្តល់នូវបទពិសោធន៍សេវាកម្មដ៏ល្អបំផុតជូនអតិថិជនរបស់ខ្លួន។
ជាមួយគ្នានេះដែរ បច្ចុប្បន្ន MG បានបើកដំណើរការមជ្ឈមណ្ឌលសេវាកម្មថែទាំចំនួន ៣ ទីតាំងដូចជា នៅភ្នំពេញសាខាទឹកថ្លា, សាខាថ្មីនៅផ្លូវ 50M និងនៅខេត្តសៀមរាប ហើយឆាប់ៗនេះ MG នឹងបន្តបើកនៅក្នុងខេត្តបាត់ដំបងផងដែរ ដូច្នេះអតិថិជន MG ដែលនៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្ត អស់បារម្ភក្នុងការទទួលសេវាកម្មថែទាំផ្សេងៗពីអ្នកជំនាញរបស់ MG។
សំខាន់ជាងនេះទៅទៀត MG Cambodia ក៏ផ្តោតលើធនធានមនុស្សតាមរយៈការផ្តល់ឱកាសការងារក្នុងស្រុកលើផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលទេពកោសល្យសម្រាប់មនុស្សជំនាន់ថ្មីនិងនាពេលអនាគត លើការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃវិសាលភាពនិងការរីកចម្រើនរបស់ MG នៅកម្ពុជា។ វិធីសាស្រ្តពីរនេះធានាថារាល់អតិថិជន MG នឹងទទួលបានបទពិសោធន៍ដ៏ល្អមួយកម្រិតទៀតនៃសេវាកម្មដែលឆ្លុះបញ្ចាំងពីស្តង់ដារអន្តរជាតិ ព្រមទាំងការរួមចំណែកពីកម្លាំងពលកម្ម និងសេដ្ឋកិច្ចក្នុងស្រុកយើងផងដែរ។
យុទ្ធសាស្រ្តល្អៗទាំងអស់នេះហើយដែលបានបង្កើតនូវឱកាសពិសេសមួយសម្រាប់ MG ក្នុងការធ្វើឱ្យមានភាពខុសប្លែកគ្នានៅលើទីផ្សារកម្ពុជា និងជាទំនុកចិត្តខ្ពស់ដែលអនុញ្ញាត្តិឲ្យ MG ទទួលបានការគាំទ្រជាបន្តបន្ទាប់ពីសំណាក់អតិថិជនរបស់ខ្លួន។ អតិថិជនរបស់ពួកគេមានអារម្មណ៍ជឿជាក់កាន់តែខ្លាំងដោយដឹងថារថយន្តរបស់ពួកគេត្រូវបានគាំទ្រនិងមើលថែយ៉ាងយកចិត្តទុកដាក់ពីមជ្ឈមណ្ឌលសេវាកម្មថែទាំដ៏ស្តង់ដារ ទាំងផ្នែកសេវាកម្ម និងជំនាញបច្ចេកទេស។
ឆន្ទៈរបស់ MG គឺមិនត្រឹមតែបង្កើនការលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏គិតគូរអំពីការរីកចម្រើនលើផ្នែកសេវាកម្មក្រោយពេលលក់ឪ្យបានស្មើៗគ្នាផងដែរ។ តាមរយៈការផ្តល់នូវទំនុកចិត្ត និងការពេញចិត្តរបស់អតិថិជនដែលជាបេះដូងនៃអាជីវកម្មរបស់ខ្លួន បានធ្វើឲ្យ MG ក្លាយជាយីហោមួយដែលទទួលបានទំនុកចិត្តខ្ពស់រយៈពេលយូរអង្វែងពីសំណាក់អតិថិជនរបស់ខ្លួន។
ទីផ្សាររថយន្តថ្មីនាពេលបច្ចុប្បន្ននេះ អតិថិជនតែងតែគាំទ្រនិងមានទំនុកចិត្តខ្ពស់លើក្រុមហ៊ុនណាដែលមានមជ្ឈមណ្ឌលសេវាកម្មថែទាំត្រឹមត្រូវតាមស្តង់ដារ ដូច្នេះ MG Cambodia បានកំពុងកំណត់នូវគោលដៅដ៏ត្រឹមត្រូវមួយដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំលើវិស័យរថយន្តថ្មីពិតប្រាកដ ដែលផ្តល់ជូនលើសពីការលក់រថយន្ត ប៉ុន្តែ MG គឺឈរលើទំនុកចិត្តនិងជាខ្នងបង្អែកសម្រាប់អតិថិជនរបស់ខ្លួនក្នុងការទទួលសេវាកម្មថែទាំនិងជួសជុល៕