(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសតែងតាំងគ្រូជំនួយ លោក Matthew Mervyn McConkey ជាគ្រូបង្គោលថ្មីរបស់ពួកគេ ជំនួសកៅអីលោក Pep Munoz ដែលបានចាកចេញកាលពីពេលថ្មីៗ។
លោក Matthew Mervyn McConkey សញ្ជាតិអៀរឡង់ខាងជើង កាន់អាជ្ញាបណ្ណ UEFA A License បានចំណាយពេល ៤រដូវកាលមកហើយជាមួយក្លិបជើងឯកលីគកំពូលកម្ពុជានេះ ក្នុងនាមគ្រូជំនួយចាប់ពីឆ្នាំ២០២១ រហូតដល់ក្លិបសម្រេចតែងតាំងលោកជាគ្រូបង្គោលនាពេលនេះតែម្តង៕