(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ូរៀ (Morea) ដែលជាក្រុមហ៊ុននាំចូលផលិតផលថែរក្សាសម្រស់មកពីប្រទេសកូរ៉េ បានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នា (MoU) ទូតសុឆន្ទៈ ជាមួយម្ចាស់ជើងឯកបវរកញ្ញាខូស្មូកម្ពុជា ឆ្នាំ២០២៥ (Miss Cosmo Cambodia 2025) និងសម្ពោធផ្ទាំងប៉ាណូផ្លូវការ។
MoU ត្រូវបានចុះហត្ថលេខាដោយលោកជំទាវ កេន អច្ឆរ៉ា ជាអគ្គនាយិកា របស់ក្រុមហ៊ុន ម៉ូរៀ និងកញ្ញា ផន ស្រីពី ម្ចាស់ជើងឯកបវរកញ្ញាខូស្មូកម្ពុជា ឆ្នាំ២០២៥ និងកញ្ញា ហេង ស្រីនិច Miss Morea Glow Skin ព្រមទាំងមានវត្តមានទូតសុឆន្ទៈ បុគ្គលល្បីៗក្នុងសង្គម បវរកញ្ញាជើងឯករង បវរកញ្ញាខូស្មូកម្ពុជា ឆ្នាំ២០២៥ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅអគារក្រុមហ៊ុន ម៉ូរៀ។
តាមរយៈកិច្ចសហការនេះ ភាគីទាំងពីរសង្ឃឹមថា នឹងចូលរួមចំណែកលើកកម្ពស់ភាពស្រស់ស្អាត និងភាពជឿជាក់របស់នារីខ្មែរ ជាមួយនឹងផលិតផលសម្រស់ ដែលមានគុណភាពខ្ពស់ពីកូរ៉េ។
លោកឧកញ៉ា សឹង ចាតវិជ្ជា បានថ្លែងថា ការបើកក្រុមហ៊ុន ម៉ូរៀ ដំបូងឡើយ គឺធ្វើតែពីរនាក់ប្តីប្រពន្ធនៅក្នុងបន្ទប់ដ៌តូច4*4m តែប៉ុណ្ណោះ។ លុះក្រោយមក ក្រុមហ៊ុននេះក៏ទទួលបានការទទួលស្គាល់ និងការគាំទ្រយ៉ាងច្រើន ធ្វើឲ្យអាជីវកម្មរីកចម្រើន មានបុគ្គលិកយ៉ាងច្រើន ព្រមទាំងមានអគារផ្ទាល់ខ្លួនឯងដែលស្ថិតនៅ លើផ្លូវហាណូយ 1019 សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលអាចរកទូតសុឆន្ទៈជួយផ្សព្វផ្សាយបន្ថែម ដើម្បីនារីខ្មែរដទៃទៀតបានដឹង និងរកបានផលិតផលដ៏ល្អពិតប្រាកដ។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោកឧកញ៉ាវ័យក្មេងរូបនេះ បានបន្តថា ភាពជោគជ័យរបស់ក្រុមហ៊ុន ម៉ូរៀ ក៏អាចបង្ហាញឡើងតាមរយៈការមានអគារស្នាក់ការផ្ទាល់ខ្លួន និងលើកប៉ាណូយ៉ាងធំដូចពេលនេះអីចឹង។ ក្រុមហ៊ុន មានទាំងអ្នកស្ទង់មិតទីផ្សារ ការចុះពិនិត្យលើគ្រឿងផ្សំនៅរោងចក្រ និងការតេស្តរាប់ខែរាប់ឆ្នាំ ដើម្បីផលិតផលិតផលសម្អាងនីមួយៗ ។
បើតាមលោកឧកញ៉ា សឹង ចាតវិជ្ជា មកដល់ពេលនេះ ក្រុមហ៊ុន ម៉ូរៀ មានផលិតផល ១៥មុខ ដើម្បីអាចផ្តល់ជូនគ្រឿងសម្អាងដល់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ពោលគឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានផលិតផលល្អប្រើប្រាស់ និងស្អាតដោយសុវត្ថិភាព៕