(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងាររបស់ក្រុមហ៊ុន GANZBERG បាននាំយកអំណោយ ក្នុងនោះរួមមានរថយន្ត Ford-Pickup ១០គ្រឿង, Freshy ១,០០០កេស, Idol ១,០០០កេស, Boostrong ១,០០០កេស និងអង្ករ ១០០តោន គិតជាទឹកប្រាក់សរុប ៤៥០,០០០ដុល្លារ ជូនដល់កងទ័ពជួរមុខនៅក្នុងខេត្តព្រះវិហារ។

សូមបញ្ជាក់ថា តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ក្រុមហ៊ុន «Ganzberg» បានប្រកាសចូលរួមឧបត្ថម្ភអង្ករ ១០០តោន, Freshy ១,០០០កេស, ​Idol ១,០០០កេស, Boostrong ១,០០០កេស និងរថយន្ត Ford-Pickup ១០គ្រឿង ដល់កងទ័ពជួរមុខដែលឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ការចូលរួមឧបត្ថម្ភថវិកានេះ គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕