(បរទេស)៖ គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន Nvidia បានក្លាយជាក្រុមហ៊ុនមានតម្លៃទីផ្សារខ្ពស់បំផុតលើពិភពលោក ដោយទម្លាក់ Microsoft ចេញពីចំណាត់ថ្នាក់លេខ១។ តម្លៃភាគហ៊ុនរបស់ Nvidia បានឡើងដល់ ១៤១.៤០ដុល្លារក្នុងមួយភាគហ៊ុន បង្កើតបានតម្លៃទីផ្សារសរុបប្រហែល ៣.៤៥លានលានដុល្លារ ខណៈ Microsoft មានតម្លៃទីផ្សារ ៣.៤៤លានលានដុល្លារ។

នេះជាលើកដំបូងហើយចាប់តាំងពីថ្ងៃទី២៤ មករា ឆ្នាំ២០២៥ ដែល Nvidia បានកាន់កាប់តំណែងកំពូលវិញ។ ការកើនឡើងនេះបណ្តាលមកពីការពង្រីកនៃតម្រូវការខ្លាំងសម្រាប់ឧបករណ៍ AI។ បើទោះបីជាកំពុងប្រឈមមុខនឹងការបាត់បង់ចំណូលប្រហែល ៨ពាន់លានដុល្លារ ដោយសារទណ្ឌកម្មការនាំចេញឧបករណ៍ថ្មីៗពីរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយ (កាត់បន្ថយការលក់ទៅប្រទេសចិន) ក៏វិនិយោគិននៅតែមានទំនុកចិត្តខ្ពស់លើក្រុមហ៊ុននេះ។ នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានបញ្ជាក់ថា ចិនគឺជាទីផ្សារសំខាន់មួយសម្រាប់បច្ចេកវិទ្យា AI ហើយបានព្រមានថា ទណ្ឌកម្មអាចជំរុញឲ្យអ្នកជំនាញបច្ចេកវិទ្យាវិវត្តន៍ខ្លាំងកាន់តែខ្លាំង កាន់តែមានការប្រកួតប្រជែង។

គួរជម្រាបថា ការកើនឡើងតម្លៃទីផ្សាររបស់ Nvidia ក៏បង្ហាញពីសារៈសំខាន់នៃបច្ចេកវិជ្ជា AI និងកុំព្យូទ័រកម្រិតខ្ពស់ (High-Performance Computing) នៅក្នុងសេដ្ឋកិច្ចឌីជីថលសម័យទំនើបផងដែរ ដែលជាសមាសធាតុសំខាន់នាំឲ្យក្រុមហ៊ុនក្លាយជាអ្នកដឹកនាំឧស្សាហកម្មបច្ចេកវិទ្យា៕