(ប៉ារីស)៖ ការប្រកួតដណ្តើមពានវាយកូនបាល French Open 2025 ពេលនេះរកឃើញបេក្ខភាពបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយមានការប៉ះគ្នារវាងម្ចាស់លេខ១ ពិភពលោក Jannik Sinner ទល់នឹងរាមច្បង Novak Djokovic ដែលជំនួបនេះនឹងត្រូវបានកត់ត្រាក្នុងបញ្ជីកម្មវិធីប្រកួតកម្រិត Grand Slam នេះផងដែរ នៃជំនួបដណ្តើមកៅអីឡើងវគ្គផ្តាច់ព្រ័ត្ររវាងតារាងឆ្នើមពីររូបនេះ ។

តែការប្រជែងកៅអីលើទីលានដីឥដ្ឋ Roland Garros នេះ មួយគូទៀតជាប៉ះគ្នារវាងម្ចាស់ឈរលេខ២ ពិភពលោក Carlos Alcaraz ជាមួយនឹងកីឡាករអ៉ីតាលីកំពុងឈរលេខ៨ Lorenzo Musetti ខណៈកីឡាការិនីម្ចាស់ផ្ទះ Lois Boisson ដែលឈរលេខ ៣៦១ ក្នុតារាងចំណាត់ថ្នាក់ពិភពលោកក៏បានឈានដល់វគ្គនេះ ប៉ះលេខ២ Coco Gauff ហើយលេខ១ Aryna Sabalenka ជួប Iga Swiatek ។

សូមជម្រាបផងថា រដូវកាល២០២៤ ផ្នែកបុរស គឺកីឡាករ Carlos Alcaraz និងកីឡាការិនី Iga Swiatek ជាម្ចាស់ជើងឯក ដ្បិតនេះជាដំណើរស្វែងរកការឈ្នះពាន French Open ជាលើកទី៤ របស់កីឡាករចាស់វស្សាសញ្ជាតិស៊ែប៊ី Djokovic និងបង្គ្រប់លើកទី២៥ ក្នុងអាជីព ៕