(ប៉ារីស)៖ ពិតជាអស្ចារ្យកម្មវិធីប្រកួតវាយកូនបាល់ (Tennis) French Open 2025 ការប្រជែងពានផ្នែកនារីសម្រាប់វគ្គផ្តាច់ព្រ័ត្រ គឺជាការប៉គ្នារវាងម្ចាស់លេខ១ ពិភពលោក Aryna Sabalenka តទល់នឹង Coco Gauff ដែលកំពុងឈរលេខ២ ពិភពលោក ។

តាមរយៈនេះ វាបានក្លាយជាជំនួបមិននឹកស្មានដល់ក្នុងរយៈពេល ១២ឆ្នាំ លើទីលានដីឥដ្ឋ បន្ទាប់ពីឆ្នាំ២០១៣ ដែលអតីតម្ចាស់តំណែងលេខ១ និងលេខ២ ពិភពលោក Serena Williams ប្រកួតជាមួយ Maria Sharapova ។

សូមជម្រាបផងថា មុនឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ កីឡាការិនី Aryna Sabalenka បានបន្តផ្តួល Inga Swiatek ក្នុងលំដាប់ពិន្ទុ ២សិត ទល់ ១សិត ហើយគូប្រជែងវ័យក្មេង ២១ឆ្នាំ Coco Gauff យកឈ្នះយ៉ាងស្រួលលើដៃគូ Lois Boisson ក្នុងលំដាប់ពិន្ទុ ២សិតដាច់ ។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Aryna Sabalenka ទល់នឹង Coco Gauff ធ្វើឡើងនៅថ្ងៃទី០៧ ខែមិថុនានេះ ដ្បិតនេះជាលើកទី២ របស់កីឡារិនិសញ្ជាតិអាមេរិក Coco Gauff ឡើងវគ្គផ្តាច់ព្រ័ត្រដែលធ្លាប់ខកចិត្តលើកទី១ ទល់កីឡាការិនី Iga Swiatek តែជាលើទី១ របស់ម្ចាស់តំណែងលេខ១ ពិភពលោក Aryna នាពេលនេះ ក្នុងកម្រតិកម្មវិធី Grand Slam ពានឯកត្តជននេះ ៕