(ប៉ារីស)៖ ពិតជាមិនធម្មតាសិស្សប្អូន Jannik Sinner បានវាយទម្លាក់រាមច្បង Novak Djokovic ពីការកៅអីវគ្គ ៤នាក់ចុងក្រោយ ឡើងទៅជួបកីឡាករ Carlos Alcaraz ដណ្តើមពានរង្វាន់វាយកូនបាល់ French Open 2025 ហើយនេះក៏ជាការប៉ះគ្នារវាងម្ចាស់លេខ១ និងលេខ២ ពិភពលោក ក្នុងកម្មវិធីកម្រិត Grand Slam ដូចនឹងផ្នែកនារីក្នុងរដូវកាលនេះ ។

Jannik Sinner បានយកឈ្នះ Djokovic ក្នុងលំដាប់ពិន្ទុ ៣សិតដាច់ ជាការបង្អាក់ដំណើរស្វែងរកការឈ្នះពានឯកត្តជនលើកទី២៥ របស់រាមច្បង ដោយនឹងមិនច្បាស់ថារដូវកាលក្រោយបុរសសញ្ជាតិស៊ែប៊ីរូបនេះអាចឈានជើងចូលប្រជែងនៅ Roland Garros បានទៀត ឬយ៉ាងណានៅរដូវកាលក្រោយ នាមជាម្ចាស់ពាននេះ ២សម័យកាលមកហើយ ។

Carlos Alcaraz ដែលកំពុងឈរលេខ២ ពិភពលោក បានវាយបកយកឈ្នះកីឡាករ Lorenzo Musetti ក្នុងពិន្ទុ ៣សិត ទល់នឹង ១សិត ដែលកំពុងព្យាយាមក្លាយជាបុរសទី៣ ដើម្បីរក្សាជើងឯកនៅទីលានដីឥដ្ឋ Roland Garros ក្នុងសម័យកាលនេះ បន្ទាប់ពីរាមច្បង Rafa Nadal និង Gustavo Kuerten ធ្លាប់ធ្វើរួចមកហើយ ។

សម្រាប់វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែមិថុនានេះ ដ្បិតកីឡាករលេខ១ ពិភពលោកសញ្ជាតិអ៉ីតាលី Jannik Sinner មិនធ្លាប់ស្គាល់ការកាន់ពាន French Open នៅឡើយនោះទេ តែកីឡាករអេស្ប៉ាញ Alcaraz ជាម្ចាស់ការពារតំណែងជើងឯករដូវកាល២០២៤ ៕