(ឡុងដ៏)៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur របស់លីគអង់គ្លេស បានបណ្តេញគ្រូបង្វឹកលោក Ange Postecoglou ចេញពីតំណែងហើយកាលពីថ្ងៃសុក្រ ដែលវាមានរយៈពេលត្រឹម ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីបរុសសញ្ជាតិអូស្រ្តាលីរូបនេះ ដឹកនាំក្រុមឈ្នះពានក្របខណ្ឌលីគទី២ អឺរ៉ុប UEFA Europa League 2024-25 ពីការយកឈ្នះក្រុម Manchester United ។
លោកបានក្លាយជាគ្រូបង្វឹកម្នាក់ ដែលបាននាំក្រុមស្គាល់ការកាន់ពានក្របខណ្ឌលីគកម្រិតទ្វីបជាថ្មីម្តងទៀត ក្រោយរងចាំអស់រយៈពេល ១៧ឆ្នាំ ក៏ប៉ុន្តែលោកបានដឹកនាំក្រុមប្រជែងលីគ Premier League បញ្ចប់នៅចំណាត់ថ្នាក់ទី១៧ ក្នុងរដូវកាលនេះ ដោយគិតចាប់ពីឆ្នាំ២០២៣ លោកដឹកនាំក្រុមនេះលេង ១០១ប្រកួត រកបានលទ្ធផលឈ្នះ ៤៧ប្រកួត ។
ជាមួយគ្នានេះ ប្រភពពី Reutes បានបង្ហាញថា ជម្រើសគ្រូបង្វឹកដែលកំពុងត្រូវបានគេលើកនិយាយមាននឹងបានផ្សារភ្ជាប់ទៅនឹងតំណែងការងារនេះនៅ Tottenham រួមមានលោក Thomas Frank នឹងលោក Oliver Glasner ដែលកំពុងដឹកនាំ Crystal Palace ជាមួយការលើកពាន FA Cup ៕