(ភ្នំពេញ)៖ ក្រុមហ៊ុន Legion Empire Realty បានបើកសម្ពោធការិយាល័យថ្មីរបស់ខ្លួន ជាផ្លូវការ កាលពីនាថ្ងៃ អាទិត្យ ទី០១ ខែមិថុនា ឆ្នាំ ២០២៥។ ក្រុមហ៊ុន Legion Empire Realty គឺជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញ ក្នុងការប្រឹក្សានិងជួយលោកអ្នក ទិញ លក់ និងជួល បាននូវអចលនទ្រព្យមួយដែលល្អ ដូចជា ដី ផ្ទះ វីឡា ខុនដូ ដែលមានគុណភាពនិងតម្លៃល្អ នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Legion Empire Realty បានចាប់ផ្ដើមពីការិយាល័យតូច ដែលមានស្ថាបនិក​គឺ លោក កាំង នីន លោក សុខ ប៊ុនសារ៉ាក់ និងលោក ចិន្តា បញ្ញារង្សី រួមជាមួយនឹងសហស្ថាបនិក លោក យុទ្ធ​ លោក កែវ វិរៈ លោក សឿន ផល្លីន និង​លោក ឡឹក ឧត្តម្ភ ជាមួយសមាជិកក្នុងក្រុមពោរពេញ ទៅដោយក្ដីស្រមៃ ហើយថ្ងៃនេះក្ដីសម្រៃមួយនោះ ក៏បានក្លាយជាការពិត ដោយអភិវឌ្ឍន៍ខ្លួនបានយ៉ាងលឿន ដែលនេះមិនមែនជាការផ្លាស់ប្ដូរធម្មតាទេ តែជាភាពជោគជ័យមិនគួរឱ្យជឿ ត្រឹមរយៈពេល ៣ខែតែប៉ុណ្ណោះ។

ប្រធានក្រុមហ៊ុន លោក កាំង នីន មានប្រសាសន៍ថា «ថ្ងៃនេះជាដំណើរចាប់ផ្ដើមដ៏មានន័យ សម្រាប់ក្រុមហ៊ុនរបស់យើង យើងមានបេសកកម្មមួយ គឺបង្កើតសុទិដ្ឋិនិយមនៃការរស់នៅនិងការវិនិយោគ ដោយផ្ដល់ការប្រឹក្សាយោបល់ ប្រកបដោយវិជ្ជាជីវៈ ទំនុកចិត្ត ដល់អតិថិជនដែលរស់នៅក្នុងស្រុកនិងក្រៅស្រុក អាចទិញបានផ្ទះក្នុងក្ដីស្រមៃនិងអាចចំណេញក្នុងការវិនិយោគនាពេលអនាគតបាន។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារ ដៃគូសហការនិងអតិថិជនទាំងអស់ ដែលតែងតែគាំទ្រក្រុមហ៊ុនយើងខ្ញុំ ទើបពួកយើងមានសមិទ្ឋផលដូចថ្ងៃនេះ។ យើងនឹងបន្តផ្ដល់ជូនសេវាកម្ម ដែលប្រកបដោយជំនាញនិងវិជ្ជាជីវះច្បាស់លាស់ ជូនអតិថិជនទាំងអស់គ្នា។​ ហើយយើងក៏ខំប្រឹងប្រែង បណ្ដុះបណ្ដាលក្រុមការងារ​ ដើម្បីឱ្យមានសមត្ថភាពកាន់តែខ្ពស់និងផ្ដល់នូវការប្រឹក្សាយោបល់ ដែលល្អបំផុតជូនទៅដល់អតិថិជនផងដែរ។ សូមអរគុណនិងស្វាគមន៍មកកាន់ដំណើរថ្មីរបស់ពួកយើង»។⁩