(ប៉ារីស)៖ ការប្រកួតប្រជែងកីឡាកវាយកូបាល់ (Tennis) ដណ្តើមពានរង្វាន់ French Open 2025 ពេលនេះបានបញ្ចប់ជាផ្លូវការហើយ ដោយផ្នែកបុរសបានទៅលើកីឡាករ Carlos Alcaraz ក្រោយយកឈ្នះកីឡាករ Jannik Sinner ពីការវាយបកឈ្នះក្នុងលំដាប់ពិន្ទុ ៣សិត ទល់នឹង ២សិត ។
ការនេះនាំឱ្យកីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២២ឆ្នាំ Alcaraz បានក្លាយជាកីឡាករទី៣ ក្នុងបញ្ជីកម្មវិធីប្រកួតដែលអាចការពារតំណែងជើងឯកបាន ២ឆ្នាំជាប់គ្នា បន្ទាប់ពីអតីតកីឡាករឆ្នើម Rafael Nadal និង Gustavo Kuerten ធ្លាប់ធ្វើបាន ។ ខណៈនេះជាពានទី៥ របស់រូបគេដណ្តើមបានក្នុងការប្រកួតប្រជែងកម្រិត Grand Slam ។
ជាមួយគ្នានេះ ផ្នែកនារី បានទៅលើកីឡាការិនី Coco Gauff ជាលើកដំបូងរបស់រូបនាង ក្នុងអាជីពវាយកូនបាល់ Tennis តាមរយៈយកឈ្នះម្ចាស់លេខ១ ពិភពលោក Aryna Sabalenka នាវគ្គផ្តាច់ព្រ័ត្រ ហើយវាបានក្លាយប្រវត្តិសាស្ត្រថ្មី ដែលកម្មវិធី Franch Open 2025 កីឡាករកំពុងឈរលេខ២ យកឈ្នះលេខ១ ពិភពលោកដូចគ្នាទាំងផ្នែកបុរសនិងនារី ៕