(ភ្នំពេញ)៖ ការប្រកួតសន្សំពិន្ទុប្រចាំពូល B ពានរង្វាន់ ASEAN U19 Girls’ Championship 2025 របស់ក្រុមនារីកម្ពុជា បានមកដល់ហើយ ដោយត្រូវប៉ះក្រុមនារីម៉ាឡេស៊ី នៅវេលាម៉ោង ៣រសៀលនេះ នៅទីលាន Dat Duc Stadium នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ដែលវៀតណាមធ្វើម្ចាស់ផ្ទះ ។
ក្នុងម៉ោងដំណាលគ្នានេះ ក្រុមនារីថៃ ក៏តតាំងជាមួយក្រុមនារីឥណ្ឌូនេស៊ី នៅកីឡដ្ឋាន District 8 Stadium ផងដែរ ដែលជាមួយប្រកួតដំបូង ក្នុងការស្វែងរក ៣ពិន្ទុដំបូងដូចគ្នា ដ្បិតលក្ខខណ្ឌតម្រូវជ្រើសយកតែពីរក្រុមចេញពីពូល A,B ឡើងវគ្គបន្ត នៃជើងឯកប្រចាំតំបន់នេះ ៕