(ភ្នំពេញ)៖ នារព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន TODAY internet បានសម្ពោធកម្មវិធីថ្មីដែលមាន ឈ្មោះថា SmartPack Internet រួមជាមួយការធ្វើបច្ចុប្បន្នភាពលើការរចនាអគារបែបទំនើប។
ដេីម្បីបង្កេីនប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាជូនអតិថិជនកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន TODAY internet បានដាក់ដំណេីរការកម្មវិធី SmartPack Internet ដេីម្បីពង្រឹងជំនាញ ស្នូលបន្ថែមដល់ក្រុមការងារ កែសម្រួលកញ្ចប់សេវាកម្ម និងសេវាបម្រេីអតិថិជន។
ជាមួយនឹង SmartPack Internet អតិថិជនអាចរីករាយជាមួយបទពិសោធន៍ថ្មី និង កាន់តែសំបូរបែបលើការប្រើប្រាស់សេវាអុីនធឺណិតកាន់តែរលូនជាងមុនជាមួយនឹងជម្រើសដ៏សម្បូរបែបនៃកញ្ចប់សេវាកម្ម។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏នឹងធ្វើកំណែទម្រង់អំពីរបៀប នៃការផ្តល់សេវាថែទាំជូនទៅដល់អតិថិជនតាមរយៈបច្ចេកវិទ្យា TODAY AI និងធ្វើការបែក ចែកសេវាកម្មថែទាំដូចជា VVIP, Dedicated Support និង Digital Support (DiTech) ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការធ្វើទំនើបកម្មនៃការផ្តល់សេវាជូនអតិថិជនប្រកបដោយទំនុកចិត្ត។
លោក ទើ យូសុះ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន TODAY internet បានលើកឡើងថា «យើងជឿថាអតិថិជនទាំងអស់សាកសមនឹងទទួលបានសេវាអុីនធឺណិតដែលមានល្បឿនលឿន ការប្រើប្រាស់មានស្ថេរភាព និងតម្លៃសមរម្យ។ កម្មវិធី SmartPack Internet គឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើកំណែទម្រង់អោយទាន់សម័យកាល និងឆ្លើយតបទៅ នឹងតម្រូវការរបស់អតិថិជនអោយកាន់តែប្រសើរជាងមុន»។
មិនត្រឹមតែបើកសម្ភោធកម្មវិធីថ្មី SmartPack Internet ប៉ុណ្ណោះទេ ក្រុមហ៊ុនថែមទាំងបាន ធ្វើបច្ចុប្បន្នភាពលើការរចនាអគាថ្មីបែបទំនើប ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនក្នុងការឆ្លើយតបនឹងតម្រូវការរីកចម្រើនរបស់អាជីវកម្ម និងអតិថិជនរបស់ខ្លួន។
បច្ចុប្បន្នក្រុមហ៊ុន TODAY internet បាននឹងកំពុងបម្រើសេវាអុីនធឺណិតជូនដល់អតិថិជនទាំង ប្រភេទក្រុមហ៊ុនអាជីវកម្ម និងតាមគេហដ្ឋាននៅតាមបណ្តាលខេត្តក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងបាវិត ក្រុងប៉ោយប៉ែត ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។