(ភ្នំពេញ)៖ ក្នុងជំហានដ៏ក្លាហានក្នុងការផ្លាស់ប្តូរបទពិសោធន៍ធនាគារផ្ទាល់ខ្លួន ធនាគារផេនដា មានមោទនភាពណែនាំកាតរូបភាព UnionPay បែបផ្ទាល់ខ្លួនជាលើកដំបូងនៅកម្ពុជា រួមជាមួយកាតរូបភាព វីសា បែបផ្ទាល់ខ្លួនផងដែរ។ កាតរូបភាពទាំងនេះ ត្រូវបានរចនាឡើងដោយមានគំនិតច្នៃប្រឌិត និងផ្តោតលើការបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន ដោយអនុញ្ញាតឱ្យអតិថិជនអាចរចនាកាតរបស់ខ្លួនជាមួយនឹងរូបភាពដែលពេញចិត្ត — មិនថាជារូបភាពគ្រួសារ មនុស្សជាទីស្រលាញ់ សត្វចិញ្ចឹម ទីកន្លែងទេសចរណ៍ឬបេតិកភណ្ឌវប្បធម៌ដែលពាក់ព័ន្ធនឹងអារម្មណ៍ផ្ទាល់ខ្លួនក៏ដោយ។
លោក Cheong Kim Soon នាយកប្រតិបត្តនៃ ធនាគារ ផេនដា បានថ្លែងថា «យើងមិនមែនត្រឹមតែផ្ដល់ជូនកាតធនាគារប៉ុណ្ណោះទេ តែថែមទាំងផ្តល់ដល់អតិថិជនយើងនូវវិធីបង្ហាញពីអត្តសញ្ញាណ បទពិសោធន៍ ការចងចាំ និងតម្លៃផ្ទាល់ខ្លួនរបស់ពួកគេ តាមរយៈអ្វីមួយដែលពួកគេប្រើប្រាស់ជារៀងរាល់ថ្ងៃ»។
មិនត្រឹមតែជាកាតដែលរចនារូបភាពបានប៉ុណ្ណោះទេ កាត UnionPay និងវីសា ត្រូវបានទទួូលស្គាល់ជាសកល ជាមួយតំបន់គ្របដណ្តប់យ៉ាងទូលំទូលាយក្នុងតំបន់អាសុី អឺរ៉ុប និងអាមេរិកខាងជើង។ ព័ត៌មានសំខាន់ផ្ទាល់ខ្លួនត្រូវបានដាក់ខាងក្រោយកាតដើម្បីរក្សានូវឯកជនភាពរបស់អតិថិជន ដែនកំណត់នៃការដកប្រាក់ខ្ពស់ ប្រតិបត្តិការទិញបានច្រេីននិង អាចស្នើបានចំនួន ១០កាតក្នុងមួយគណនី ងាយស្រួលក្នុងការប្រើប្រាស់ និងការគ្រប់គ្រង។
*កាតដែលបរិយាយអំពីអ្នក
កាតរូបភាពរបស់ធនាគារ ផេនដា ផ្តល់សិទ្ធិដ៏ពិសេសឱ្យអតិថិជនអាចដាក់រូបភាពផ្ទាល់ខ្លួន តាមរយៈកម្មវិធី Panda Bank App ឬមកធ្វើផ្ទាល់នៅសាខា។ ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃធ្វើការប៉ុណ្ណោះ អ្នកនឹងទទួលបានកាត វីសា ឬ UnionPay យ៉ាងស្រស់ស្អាត ហើយមានតែអ្នកប៉ុណ្ណោះដែលមានវា។ នេះមិនមែនជាកាតធនាគារធម្មតាទេ តែជាការចងចាំផ្ទាល់ខ្លួនដែលមានន័យ។
របៀបស្នើកាត តាមវិធីខាងក្រោម៖
*ចូលទៅកាន់កម្មវិធី Panda Bank App
*ចុចពាក្យ «Card» បន្ទាប់មក ចុចពាក្យ «Apply Card»
*ជ្រើសរើស «Physical Card»
*អូសមកស្តាំជ្រេីសរេីស «UnionPay Picture Card» ឬ «Visa Picture Card»
*បញ្ចូលរូបភាពរបស់អ្នក បន្ទាប់មកចុច «Next»
*ពាក្យស្នើសុំកាតរបស់អ្នកត្រូវបានបញ្ជូនដោយជោគជ័យ។
សូមចុចតំណរខាងក្រោមដេីម្បីមេីលវីដេអូអំពីរបៀបស្នើកាតតាម កម្មវិធី Panda Bank App
https://www.youtube.com/playlist?list=PL_3pmmWy_ldTpxhG4GymhhNPEBUdTLPAF
ស្នើកាតរូបភាពឥឡូវនេះ!
កាតរូបភាពរបស់ធនាគារ ផេនដា គឺជាផ្នែកមួយនៃបេសកកម្មរបស់យើងក្នុងការច្នៃប្រឌិត សម្រាប់វិស័យធនាគារសម័យ ឌីជីថលក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែជាកាតសម្រាប់ទិញទំនិញ តែជាកាតរូបភាពដែលពោរពេញទៅដោយអត្ថន័យ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលកាន់ https://www.pandabank.com.kh/ ឬតេឡេក្រាមឆាណែល (https://www.pandabank.com.kh/) https://t.me/pandabank ។
សូមជម្រាបថា ផេនដា ខមមើសល ប៊ែង ម.ក (ធនាគារ ផេនដា) គឺជាធនាគារ ឌីជីថលសម័យថ្មី ប្រកបដោយ ភាពច្នៃប្រឌិត ដែលទទួលបាន អាជ្ញាប័ណ្ណក្លាយជាធនាគារពេញសិទ្ធនៅកម្ពុជា។ យើងប្តេជ្ញា ផ្តល់ដំណោះស្រាយ ហិរញ្ញវត្ថុ ឈានមុខគេ ដល់អតិថិជនរបស់យើងមិនថាក្នុង ឬក្រៅប្រទេស។ យើងបានបើកដំណើរការ ផ្តល់ជូននូ វសេវាកម្មហិរញ្ញវត្ថុ ជាផ្លូវការនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០ ដោយផ្តោតលើអាជីវកម្មធនាគារទូទៅ និងជាមួយបច្ចេកវិទ្យាឈានមុខគេ និងប្រកបដោយភាពច្នៃប្រឌិតប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងគុណភាពសមស្របតាមតម្រូវការផ្ទាល់ខ្លួន។
បច្ចុប្បន្នធនាគារ ផេនដា មានសាខាចំនួន៤ គឺការិយាល័យកណ្តាលនៅ បឹងកេងកង១ សាខាព្រះមុន្នីវង្ស សាខាខេត្តព្រះសីហនុ ខាងក្នុងផ្សារទំនើប U-Mall និងសាខាទួលគោក។ ធនាគារ ផេនដា ប្តេជ្ញាផ្តល់នូវសេវាកម្មហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជាជាមួយតម្លៃសមរម្យងាយស្រួល និងមានសុវត្ថិភាព។ យើងប្តេជ្ញាចិត្តឥតងាករេនៅក្នុងការដោះស្រាយបញ្ហាប្រឈមហិរញ្ញវត្ថុដែលប្រជាជនកម្ពុជាបានជួបប្រទះហើយយើងជឿជាក់យ៉ាងមុតមាំថាការទាញយកសក្តានុពលនៃការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) និងឌីជីថលូបនីយកម្មដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់សហគ្រាសធុនតូច និងធុនមធ្យមប្រកបដោយនិរន្តរភាព។ ពាក្យស្លោករបស់យេីង «តែងតែនៅជាមួយអ្នក» តំណាងឱ្យបំណងប្រាថ្នារបស់យើងក្នុងការមានវត្តមានជានិច្ចសម្រាប់អតិថិជនរបស់យើងនៅពេលដែលលោកអ្នកត្រូវការ៕