(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ បានបើកដំណើរការសាខាថ្មី និងដំបូងបំផុតរបស់ខ្លួននៅក្នុងផ្សារទំនើបអ៉ីអនម៉លមានជ័យ ដែលឆ្លុះបញ្ចាំងអំពីភាពជោគជ័យដ៏សំខាន់ថ្មីមួយទៀតក្នុងការពង្រីកវិសាលភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីផ្ដល់ភាពងាយស្រួលជូនដល់អតិថិជន។ កម្មវិធីសម្ពោធកាត់ខ្សែបូត្រូវបានប្រារព្ធធ្វើឡើង ដើម្បីអបអរសាទរសមិទ្ធផលដ៏សំខាន់ថ្មីនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ធនាគារ ខេប៊ីប្រាសាក់ ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយស។
សាខាថ្មីនៅក្នុងផ្សារទំនើបអ៉ីអនម៉លមានជ័យនេះ ពិសេសប្លែកពីបណ្ដាសាខាផ្សេងៗ ដោយចាប់បើកប្រតិបត្តិការបម្រើអតិថិជនចាប់ពីម៉ោង ៩៖០០ព្រឹក ដល់ ៨៖០០យប់ និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីផ្ដល់ភាពងាយស្រួលជូនដល់អតិថិជនឱ្យកាន់តែល្អប្រសើរ។ ការណ៍នេះនឹងផ្ដល់ជូនអតិថិជននូវជម្រើសនៃពេលវេលាដែលអនុញ្ញាតឱ្យអតិថិជនទទួលបាននូវសេវាហិរញ្ញវត្ថុ ខណៈពេលដែលអតិថិជនអាចនឹងរីករាយជាមួយការទិញទំនិញ ពិសារអាហារ និងដើរកម្សាន្តនៅក្នុងផ្សារទំនើប។ ហើយកាន់តែល្អនោះ គឺអតិថិជនអាចមកជួបឬធ្វើប្រតិបត្តិការដោយផ្ទាល់ជាមួយនឹងបុគ្គលិកខេប៊ីប្រាសាក់ក្រៅម៉ោងការងារធម្មតាផងដែរ។
ធនាគារ ខេប៊ីប្រាសាក់ សាខាអ៊ីអនម៉លមានជ័យនេះ មានផ្តល់សេវាហិរញ្ញវត្ថុច្រើនសម្បូរបែបពេញលេញ រួមមាន៖
*សេវាដក-ដាក់ប្រាក់តាមម៉ាស៊ីនអេធីអឹម
*បើកគណនីបញ្ញើ-សន្សំ
*សេវាឥណទាន
*ការផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស
*សេវាបង់ពន្ធ
*បង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស
*ការទូទាត់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
*និងសេវាផ្សេងៗជាច្រើនទៀត។
ថ្លែងក្នុងពិធីសម្ពោធ លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានលើកឡើងថា «យើងមានសេចក្តីរំភើបរីករាយក្នុងការផ្ដល់ជូននូវភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការធនាគារមួយកម្រិតថែមទៀត តាមរយៈបើកសម្ពោធដំណើរការសាខាអ៊ីអនម៉លមានជ័យនៅពេលនេះ។ ការពង្រីកការផ្តល់ការបម្រើសេវាហិញ្ញវត្ថុនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការជំរុញសេវាហិរញ្ញវត្ថុទៅកាន់អតិថិជន ដើម្បីធានាបានថាអតិថិជនអាចធ្វើប្រតិបតិបត្តិការធនាគារ បានយ៉ាងងាយស្រួល ៧ ថ្ងៃក្នុងមួយសប្តាហ៍ នៅក្នុងទីតាំងដ៏មានសក្ដានុពល»។
ដើម្បីអបអរសាទរសមិទ្ធផលដ៏សំខាន់នេះ ធនាគារ ខេប៊ីប្រាសាក់ ផ្តល់ជូននូវប្រូម៉ូសិនដ៏ពិសេសសម្រាប់អតិថិជនដែលអញ្ជើញមកបើកគណនីណាមួយ ឬ គណនីប្រាក់បញ្ញើមានកាលកំណត់ ឬ គណនីសន្សំពាណិជ្ជករ នៅទីតាំងសាខានេះ នឹងទទួលបានសាច់ប្រាក់ និងវត្ថុអនុស្សាវរីយ៍។ សូមរួសរាន់ឡើង ការផ្តល់ជូននេះមានពេលកំណត់៕
សម្រាប់ព័ត៌មានបន្ថែម សូមទូរសព្ទទៅលេខ 023 999 911 or 086 999 911 ឬ ចូលទៅកាន់ គេហទំព័រ www.kbprasacbank.com.kh