(ភ្នំពេញ)៖ ស្រាបៀរថៃហ្គ័រ ដែលជាស្រាបៀរដ៏ពេញនិយមនៅទ្វីបអាស៊ី បាននាំយកនូវព្រឹត្តិការណ៍ Tiger Street Football ដ៏ល្បីល្បាញកាលពីប៉ុន្មានឆ្នាំកន្លងទៅ ដោយត្រលប់មកវិញ ជាមួយនូវបទពិសោធន៍ថ្មី និងអស្ចារ្យជាងមុន សម្រាប់អ្នកគាំទ្រដែលតែងតែទន្ទឹងរង់ចាំកន្លងមក។ ការវិលត្រលប់មកវិញលើកនេះ នឹងមានការចូលរួមពីកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក លោក Dimitar Berbatov ដែលគេស្គាល់ថា ជាអតីតកីឡាករដ៏ល្បីល្បាញ មិនខ្លាចញញើតនៅលើទីលានប្រកួត ប្រចាំក្លិបមែនឆេស្ទ័រ នឹងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តកីឡាករកម្ពុជាជំនាន់ថ្មី ដែលពោរពេញដោយភាពក្លាហាននៅក្នុងព្រឹត្តិការណ៌ Tiger Street Football ប្រចាំឆ្នាំ 2025។

លើសពីការប្រកួតបាល់ទាត់ធម្មតា ព្រឹត្តិការណ៌ Tiger Street Football គឺជាវេទិកាមួយដែលផ្តល់ឱកាសដល់កីឡាករជំនាន់ថ្មី ដែលពោរពេញដោយទេពកោសល្យ និងសេចក្តីក្លាហាន ដើម្បីបញ្ចេញទេពកោសល្យបាល់ទាត់របស់ពួកគេ ដូចទៅនឹងអ្វីដែលតែងតែមាននៅក្នុង DNA របស់ស្រាបៀរថៃហ្គ័រ ដែលមនុស្សគ្រប់រូបតែងតែមានភាពអង់អាចក្លាហាននៅក្នុងខ្លួនយើងទាំងអស់គ្នា ជួនកាលវាគ្រាន់តែត្រូវការកម្លាំងជម្រុញពីក្រោយ ដើម្បីបញ្ចេញវាមកតែប៉ុណ្ណោះ។

លោក Dimitar Berbatov ដែលជាម្ចាស់ជើងឯក Premier League ពីរសម័យកាល និងជាអតីតអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំក្លឹបមែនឆេស្ទ័រ ត្រូវបានគេស្គាល់ពីសមត្ថភាពក្នុងការគ្រប់គ្រងគ្រាប់បាល់ ទេពកោសល្យ និងភាពអង់អាចក្លាហានរបស់លោកនៅលើទីលានប្រកួត។ ក្នុងខ្លួនរបស់គាត់បានបង្កប់នូវភាពក្លាហានប្រៀបដូចទៅនឹងសត្វខ្លា មិនភ័យខ្លាច ហើយតែងតែជម្រុញទៅមុខជានិច្ច។

ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា មិនមែនគ្រាន់តែជាការបង្ហាញខ្លួនក្នុងនាមជាភ្ញៀវកិត្តិយសនោះទេ ពោលនេះគឺជាបេសកកម្មមួយផ្នែកនៃព្រឹត្តិការណ៍ Tiger Street Football ប្រចាំឆ្នាំ 2025 ដោយលោក Berbatov នឹងចូលរួមដោយផ្ទាល់ជាមួយអ្នកគាំទ្រក្នុងស្រុក ជួបជាមួយនឹងកីឡាករឆ្នើមជំនាន់ថ្មី ដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រប្រចាំព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ 2025។ បើក្រឡេកមើលពីជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោក តាំងពីការប្រកួតនៅលើវាលស្មៅធម្មតា រហូតបានទៅកាន់ទីលានប្រកួតលំដាប់ថ្នាក់អន្តរជាតិ លោក BERBATOV នឹងផ្តល់ជាដំបូន្មាន និងបច្ចេកទេសល្អៗទៅកាន់កីឡាករឆ្នើមរបស់យើង ដោយបង្ហាញពួកគេពីគន្លឹះនៃភាពក្លាហាន ដើម្បីសម្រេចបាននូវភាពជោគជ័យ នៅលើទីលានប្រកួត។

ស្រាបៀរថៃហ្គ័រ តែងតែជឿជាក់ថា ភាពក្លាហានមិនមែនគ្រាន់តែជាការនិយាយខ្លាំងៗថា ខ្លួនក្លាហាននោះទេ វាស្តែងចេញពីទង្វើ សេចក្តីមុះមុតអង់អាចក្លាហាន ក្នុងការក្រោកឈរឡើងនៅពេលដែលយើងគិតថាខ្លួនឯងធ្វើមិនបាន។ "Uncage Your Tiger" គឺជាពាក្យស្លោកមួយ ដែលជម្រុញឱ្យអ្នកមានភាពជឿជាក់លើខ្លួនឯង ផ្តល់ឱកាសឱ្យអ្នកមានទេពកោសល្យ និងជាវេទិកាដែលមនុស្សត្រូវការ ដើម្បីបញ្ចេញនូវភាពអង់អាច និងសេចក្តីក្លាហានរបស់ពួកគេចេញមកខាងក្រៅ។

តាមរយៈព្រឹត្តិការណ៍ Tiger Street Football ស្រាបៀរថៃហ្គ័រ បានបង្កើតឱកាសសម្រាប់យុវជនកម្ពុជាដែលស្រលាញ់វិស័យកីឡាបាល់ទាត់ ដើម្បីបង្ហាញពីជំនាញរបស់ពួកគេ ប្រឈមមុខនឹងបញ្ហា និងបញ្ចេញនូវសក្តានុពលដ៏ពេញលេញរបស់ពួកគេនៅលើទីលានប្រកួត។ ពួកគេនឹងត្រូវបានជម្រុញ និងលើកទឹកចិត្ត ជាមួយនឹងការទទួលបានការណែនាំ ពីកំពូលកីឡាករលំដាប់ថ្នាក់ពិភពលោកដូចជាលោក Berbatov ដែលនឹងជួយឱ្យពួកគេកាន់តែមានទំនុកចិត្តបញ្ចេញឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន។

ក្រោមយុទ្ធនាការបាល់ទាត់សកលរបស់ ស្រាបៀរថៃហ្គ័រ កាន់តែលេចធ្លោ ពេលហ៊ោជុំគ្នា! Uncage Your Tiger! ស្រាបៀរថៃហ្គ័រ បានជួយបង្កើនភាពស្និទស្នាលរវាងអ្នកគាំទ្រក្នុងស្រុក និងកីឡាករលំដាប់ថ្នាក់អន្តរជាតិ ។ ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាការប្រកួតប្រជែងបាល់ទាត់ប៉ុណ្ណោះទេ វាគឺជាការផ្សារភ្ជាប់ទំនាក់ទំនង ដែលមានរួមគ្នា។

ការនាំយកកីឡាករលំដាប់ថ្នាក់ពិភពលោក លោក Berbatov មកកាន់ទីលានប្រកួតនៅកម្ពុជា សបញ្ជាក់ឱ្យឃើញថាស្រាបៀរថៃហ្គ័រ គឺកំពុងចូលរួមចំនែកលើកកម្ពស់វិស័យកីឡាបាល់ទាត់តាមដងផ្លូវនៅក្នុងប្រទេសកម្ពុជា ដោយការបង្កើតនូវវេទិកាសម្រាប់អ្នកដែលមានមហិច្ឆិតា និងក្តីសុបិនមួយរួមគ្នា។ វាគឺជាចលនាវប្បធម៌មួយ ដែលជម្រុញពន្លកថ្មីរបស់ប្រទេសកម្ពុជា ឱ្យបញ្ចេញសម្រែកហ៊ោកាន់តែលឺ កាន់តែខ្លាំងឡើង និងដោយមានភាពជឿជាក់។

ចំណាប់អារម្មណ៌របស់លោក Sean O'Donnell នាយកគ្រប់គ្រងសកល ស្រាបៀរថៃហ្គ័រ៖ «យើងពិតជាមានអារម្មណ៌សប្បាយរីករាយណាស់ ដែលមានឱកាសអញ្ជើញ លោក Dimitar Berbatov ដែលជាអតីតកីឡាករជើងឯក ប្រចាំក្លឹបមែនឆេស្ទ័រ មកកាន់ប្រទេសកម្ពុជា ដើម្បីបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៌ Tiger Street Football។ នេះជាការប្តេជ្ញាចិត្តរបស់យើងក្នុងការភ្ជាប់ទំនាក់ទំនងរវាងអ្នកគាំទ្រក្នុងស្រុក ជាមួយនឹងក្លឹបបាល់ទាត់លំដាប់ថ្នាក់ពិភពលោក ដែលពួកគេស្រឡាញ់ជាមួយគ្នា»

ព្រឹត្តិការណ៍ Tiger Street Football គឺជាវេទិកាមួយដែលអនុញ្ញាតឱ្យវិស័យបាល់ទាត់នៅលើដងផ្លូវក្នុងប្រទេសកម្ពុជា អាចរីកចម្រើនដោយមោទនភាព។ ចាប់ផ្តើមពីដងផ្លូវទៅកាន់កីឡដ្ឋានក្នុងក្តីសុបិន ស្រាបៀរ ថៃហ្គ័រ គឺនៅទីនេះ ដើម្បីធ្វើឱ្យភាពក្លាហានកាន់តែលេចធ្លោជាមួយ៖ សម្រែកហ៊ោតែមួយ គោលដៅតែមួយ ក្តីសុបិនតែមួយរួមគ្នា៕