(ឡុងដ៏)៖ ក្រុមមេឃខៀវ Manchester City ដែលកំពុងស្ថិតក្រោមការដឹកនាំដោយលោក Pep Guardiola ពេលនេះបានបង្ហាញមុខជម្រើសខ្សែប្រយុទ្ធថ្មីមួយរូប គឺកីឡាករ Rayan Cherki ទិញមកពីក្លិប Lyon ក្នុងតម្លៃប្រមាណជាង ៣០លានផោន ដែលការចុះកិច្ចសន្យានេះធ្វើឡើងបានមុនថ្ងៃផុតកំណត់នៃទីផ្សារផ្ទេរនៅរដូវក្តៅនេះ ។

Man City នឹងប្រគល់ទឹកប្រាក់ប្រមាណ ៣០.៤៥លានផោន ជាមួយនឹង Cherki បានសម្រេចចិត្តចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ ដែលនឹងធ្វើឱ្យរូបគេរួមរស់ជាមួយរហូតដល់ឆ្នាំ២០២៣ ខណៈជាកីឡាករវ័យ ២១ឆ្នាំម្នាក់ ដែលបង្ហាញខ្លួនជិត ២០០ប្រកួតជាមួយក្លិបបារាំង Lyon និងស៊ុតបញ្ចូលទីបាន ១គ្រាប់ពីការលេងជាមួយជម្រើសជាតិបារាំង ។

Cherki ដែលអាចលេងបានពីរទម្រង់ជាខ្សែបម្រើប្រយុទ្ធ និងប្រយុទ្ធជួរមុខ ក៏នឹងអាចស្ថិតក្នុងជម្រើសលេងឱ្យ Man City ក្នុងការប្រកួត FIFA Club World Cup ដែលចាប់ផ្តើមនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១៤ ខែមិថុនានេះផងដែរ ៕