(បរទេស)៖ លោក Pep Guardiola អ្នកចាត់ការទូទៅក្លិបអាជីព Manchester City បាននិយាយថា រូបលោកមានការតក់ស្លុតជាខ្លាំង ចំពោះការឈឺចាប់ដែលបង្កឡើងដោយសង្រ្គាមនៅតំបន់កាហ្សាបច្ចុប្បន្ន។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីទទួលបានវិញ្ញាបនបត្រកិត្តិយសនៅឯសាកលវិទ្យាល័យ ដែលស្ថិតក្នុងទីក្រុង Manchester កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
លោកថា «វាពិតជាឈឺចាប់ខ្លាំងដូចអ្វីដែលអ្នកបានឃើញ។ វាធ្វើឱ្យរាងកាយរបស់ខ្ញុំឈឺចាប់ពន់ពេកហួសថ្លែង។ ខ្ញុំសូមបញ្ជាក់ច្បាស់ៗថា វាពុំមែនជាពេលដែលខ្ញុំនិយាយថាត្រូវ ឬខុសនោះទេ វាគួរតែជាពេលដែលជីវិតពោរពេញដោយការស្រឡាញ់ ថែទាំ និងអាណិតអាសូរផងដែរចំពោះអ្នកជិតខាង»។
តាមរយៈនេះ ពីគេហទំព័រកីឡា BBC ក៏បានចេញផ្សាយថា វាមានរយៈពេល ២០ខែមកហើយ គិតចាប់តាំងពីអ៉ីស្រាអែលបានប្រើប្រាស់កងទ័ពចូលលុកលុយតំបន់កាហ្សាចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យមនុស្សប្រមាណ ៥៤,៨៨០នាក់ត្រូវបាត់បង់ជីវិត៕