(បរទេស)៖ នៅក្នុងព្រឹត្តិការណ៍ «Worldwide Developers Conference» ឬ WWDC ឆ្នាំ២០២៥នេះ ក្រុមហ៊ុន Apple បានធ្វើបដិវត្តន៍លើការរចនា និងបញ្ជូលសមិទ្ធផលបច្ចេកវិទ្យា AI ចុងក្រោយបង្អស់របស់ខ្លួនដល់គ្រប់ប្រព័ន្ធប្រតិបត្តិការ៖ iOS, iPadOS, macOS, watchOS, tvOS និង visionOS។ Apple បានបង្ហាញ UI ថ្មីមួយឈ្មោះ «Liquid Glass» ដែលជាការរចនាបែបកញ្ចក់ថ្លារលោង។ វាបានឆ្លុះបញ្ចាំងពីទ្រង់ទ្រាយ visionOS ដែលមាននៅលើ Apple Vision Pro។
UI ថ្មីនេះត្រូវបានគេដឹងថាគាំទ្រលើ៖ iOS 26, iPadOS 26, macOS Tahoe 26, watchOS 26, tvOS 26, visionOS 26។ Apple បានផ្លាស់ប្តូរពីលេខកំណែជាលំដាប់ (ដូចជា iOS 17, 18) ទៅកាន់លេខឆ្នាំ(iOS 26 = ឆ្នាំ2026) ដើម្បីឲ្យមានភាពងាយស្រួលក្នុងការសម្គាល់ និងគ្រប់គ្រង។ បន្ថែមពីនេះ Apple បានបញ្ចូល AI ដែលអាចដំណើរការបានលើឧបករណ៍ (on-device) មានឈ្មោះ Apple Intelligence ដែលរួមមាន៖ Live Translation សម្រាប់ទូរស័ព្ទ, FaceTime និងសារជាភាសារសំឡេង, Visual Intelligence (ដូចជា OCR, ដឹង context ជុំវិញអត្ថបទ/រូបភាព), Image Playground & Genmoji (ការបង្កើតរូបភាព និងអ៊ីម៉ូជីដោយ AI), Call Screening និង Hold Assist (សំឡេងថែររង់ចាំត្រូវបានរៀបចំដោយ AI)។ Apple ក៏បានបើក API ជាផ្លូវការសម្រាប់អ្នកអភិវឌ្ឍរួមទាំងការប្រើ Foundation Models ដើម្បីស្ថាបនារបៀបប្រើ AI ដែលរក្សាឯកជនភាព។
ទាំងនេះជាចំណុចពិសេសរបស់ iOS 26 គឺការកែប្រែដ៏ខ្លាំងលើកម្មវិធីទំនាក់ទំនង
• ការកែសម្រួលថ្មីលើកម្មវិធី Phone, Messages, Camera, Safari
• ផលិតភាព AI
• ប្រែសំលេងក្នុងពេលជជែក
• Polls ក្នុង group chat
• Hold Assist & Call Screening
• អនុវត្ត Adaptive Battery Mode
ចំណុចពិសេសលើ iPadOS 26
• Multitasking បែប MacOS (Resizable Floating Windows, Exposé-style switching)
• មាន menu bar, អាចប្រើវីនដូជាច្រើននៅពេលតែមួយ
• បង្កើតផ្នែកថ្មើរជើងសម្រាប់ productivity ជិតស្មើ macOS
ចំណុចពិេសសលើ macOS Tahoe 26 – រចនាស្ទីលថ្មី + Function ថ្មី
• Liquid Glass UI ត្រូវបានដាក់បំពាក់លើ mac
• មានកម្មវិធី Phone ដើម្បីទូរស័ព្ទតាម Mac
• Spotlight ឆ្លាតវៃជាងមុន, មាន quick actions
• បន្ថែម Live Activities និងការប្តូរពណ៌ UI icon/tab
ចំណុចពិេសសលើ watchOS 26 – ចលនាថ្មី Smart Stack + AI Buddy
• អ៊ីនធើហ្វេសជាស្រទាប់ថ្លា
• Workout Buddy: គ្រូបង្វឹកតាម AI
• Wrist-flick gesture ដើម្បីគ្រប់គ្រងអ្វីៗដោយដៃ
• Live translation ជាពិសេសសម្រាប់ការហាត់ប្រាណ
ចំណុចពិេសសលើ tvOS 26 និង visionOS 26 – សំលេង បញ្ចេញក្រៅស្មោះនឹងកម្រិត Spatial
• tvOS 26: បង្ហាញ widgets ថ្លា, screensaver តំបន់, karaoke mode
• visionOS 26: widgets ក្នុងលំហ, គាំទ្រឧបករណ៍ពាក់បន្ថែម, shared VR experiences
ចំណុចពិេសសលើកម្មវិធីថ្មីសម្រាប់ហ្គេម: Apple Games App
• ប្រមូលផ្ដុំហ្គេមពី App Store និង Apple Arcade
• បន្ថែមផ្ទាំង Play Together សម្រាប់ជំនួបមិត្តភក្តិ/ការប្រកួតអនឡាញ
ជុំវិញការប្រកាសបង្ហាញដូចខាងលើនេះ អ្នកវិភាគមើលឃើញថា Liquid Glass UI ទទួលបានមតិវិជ្ជាជីវៈល្អ ប៉ុន្តែមានការព្រួយបារម្ភពីការអាន (accessibility) ខណៈ AI មិនបានធ្វើឲ្យអ្នកវិភាគចាប់អារម្មណ៍ខ្លាំងដូច Google Gemini ឬ OpenAI Copilot។ តម្លៃភាគហ៊ុន Apple ក្រោយព្រឹត្តិការណ៍នេះ គឺបានធ្លាក់បន្តិចដោយសារមិនមានការផ្លាស់ប្ដូរយ៉ាងធំលើ Siri
គួរជម្រាបថា ព្រឹត្តិការណ៍ WWDC ឆ្នាំ២០២៥ ជាព្រឹត្តិការណ៍សំខាន់មួយដែលបង្ហាញពីអ្វីដែល Apple ខិតខំអភិវឌ្ឍន៍ឡើងរួមមាន៖ ការរចនាថ្មីជាសាធារណៈ, ការអភិវឌ្ឍ AI ដែលផ្ដោតលើភាពឯកជន និងបង្កើតទិសដៅសម្រាប់អនាគតស្មាតហ្វូន, Mac, iPad និង Vision Pro៕