(បរទេស)៖ ក្រុមហ៊ុនផលិតឈីបអាមេរិក Qualcomm បានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ក្រុមហ៊ុនបានសម្ពោធ និងចាប់ផ្តើមបើកដំណើការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍សិប្បនិមិត្ត (AI) នៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។
Qualcomm បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកស្រាវជ្រាវរបស់ខ្លួននឹងផ្តោតលើការជំរុញដំណោះស្រាយ AI ជំនាន់ថ្មី និងជាភ្នាក់ងារនៅទូទាំងស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន XR (extended reality) ច្ចេកវិទ្យាយានយន្ត និងកម្មវិធី IoT (Internet of Things)។ Qualcomm បានលើកឡើងថា ការផ្លាស់ប្តូរនេះគឺស្របតាមយុទ្ធសាស្ត្ររបស់វៀតណាមសម្រាប់ AI, ផលិតផលបន្ទះឈីបពាក់កណ្តាលសម្រេច (semiconductors) និងការផ្លាស់ប្តូរឌីជីថល (digital transformation) ហើយនឹងផ្តោតលើការផ្ទេរបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការប្រព័ន្ធអេកូឡូស៊ី និងការកសាងសមត្ថភាព។
គួរជម្រាបថា នៅក្នុងជំនួបនៅទីក្រុងហាណូយ នៅថ្ងៃអង្គារដើមសប្តាហ៍នេះជាមួយលោក Alex Rogers ដែលជាប្រធានកិច្ចការសកលរបស់ Qualcomm, លោក To Lam ប្រធានាធិបតីរបស់ប្រទេសវៀតណាម បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេស រួមទាំងអាជីវកម្មផលិតផលពាក់កណ្តាលសម្រេច និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួនផងដែរ៕