(ឡុងដ៏)៖ វីរបុរស Manchester United កីឡាករ Dwight Yorke និង Paul Scholes យល់ឃើញដូចគ្នាថា ក្លិបត្រូវតែចុះហត្ថលេខាលើកីឡាករ Eberechi Eze ដ្បិតកំពុងមានក្នុងតម្លៃ ៦៨លានផោននៅរដូវក្តៅនេះ។
Eze មានវ័យ ២៦ឆ្នាំ បាននឹងកំពុងមានភាពលេចធ្លោខ្លាំងគិតចាប់តាំងពីចូលរួមជាមួយ Crystal Palace ក្នុងឆ្នាំ២០២២ ។ ហើយមុនបញ្ចប់រដូវកាល២០២៤-២៥ រូបគេស៊ុតបាន ១៤គ្រាប់ នឹងបង្កើតឱកាស ១១លើកដល់មិត្តរួមក្រុម ក្រោមការដឹកនាំរបស់លោក Oliver Glasner ។
Eze ក៏ជាអ្នកស៊ុតបំបាក់ Man United វគ្គផ្តាច់ព្រ័ត្រ FA Cup ជួយក្រុម Crystal លើកពានក្របខ័ណ្ឌអង់គ្លេសលើកដំបូង រូបគេពេលនេះ ក៏ជាបុគ្គលមានការចាប់អារម្មណ៍ពីក្លិបរួមលីគ ជាពិសេសមាន់ខ្នាយមាស់ Tottenham Hotspur ផងដែរ ។
តម្លៃរបស់ Eze បច្ចុប្បន្នត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងតម្លៃផ្ទេរចេញប្រមាណ ៦៨លានផោនក្នុងកិច្ចសន្យាផ្ទេរជាមួយ Palace ដែលអាចនឹងត្រូវបានធ្វើឡើងនៅរដូវក្ដៅនេះ។ កាលពីខែមុន អតីតមិត្តរួមក្រុមរបស់បិសាចក្រហម Scholes គឺ Dwight Yorke ក៏បានជំរុញឱ្យ Man United ធ្វើការផ្លាស់ប្តូរយកកីឡាកររូបនេះ ដែលជាជម្រើសល្អសម្រាប់ក្លិប ៕