(ឡុងដ៍)៖ ក្លិបបាល់ទាត់ Chelsea បញ្ជាក់ថា Jadon Sancho នឹងត្រឡប់ទៅ Manchester United វិញបន្ទាប់ពីបញ្ចប់កិច្ចសន្យាខ្ចីជើងមួយរដូវកាល នឹងលេងបាន ៤១ប្រកួត។

Sancho វ័យ ២៥ឆ្នាំបានចូលលេងក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលគិតចាប់តាំងពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ជាមួយតោខៀវ Chelsea នឹងលើកបានពានលីគទី៣ UEFA Conference League ។

Sancho ជាខ្សែបម្រើស្លាបម្នាក់បានស៊ុតបញ្ចូលទីបាន ៥គ្រាប់នៅអំឡុងពេលលេងនៅកីឡដ្ឋាន Stamford Bridge ដោយការស៊ុតបាល់បញ្ចូលទីចុងក្រោយរបស់គេរកបាននៅវគ្គផ្តាច់ព្រ័ត្រ UEFA Conference League ដែលយកឈ្នះ Real Betis កាលពីថ្ងៃទី២៨ ខែឧសភា។

ការប្រកាសពីការចាក់ចេញ ក្លិប Chelsea ក៏បានថ្លែងអំណរគុណដល់ Sancho សម្រាប់ការខិតខំប្រឹងប្រែង ហើយយើងសូមជូនពរឱ្យគាត់ទទួលបានជោគជ័យសម្រាប់អនាគត ៕