(បរទេស)៖​ កាលពីថ្ងៃទី១១​ ខែមិថុនា ឆ្នាំ២០២៥​ Google បានបង្ហាញថា នឹងចេញកម្មវិធីថ្មីមួយ​សម្រាប់ទូរស័ព្ទ Pixel 6a ដើម្បីកាត់បន្ថយការឡេីងកម្តៅថ្ម ដែលអាចបណ្ដាលឲ្យមានហានិភ័យរហែកឆេះ។ កម្មវិធីបន្ថែមនេះ នឹងបញ្ចូលមុខងារគ្រប់គ្រងថ្ម ដែលនឹងកាត់បន្ថយសមត្ថភាពផ្ទុកថ្ម និងសមត្ថភាពសាកថ្ម បន្ទាប់ពីថ្មបានសាកច្រើនជាង ៤០០ ជុំឡើងទៅ ។

មូលហេតុនៃការចេញកម្មវិធីនេះ​ គឺបន្ទាប់ពីមានរបាយការណ៍ពី Pixel 6a ខ្លះៗដែល “ដុតឆេះ” ខណៈពេលសាកថ្ម និងមួយករណីបានរាយការណ៍ថា “ឆេះឡើងដោយស្វ័យប្រវត្តិក្នុងយប់” ។​ ក្រៅពីព័ត៌មាននោះ Android 16 QPR1 Beta 2 បានបង្ហាញដំណឹងថា ប្រព័ន្ធនឹងផ្ញើការព្រមាននៅចំនួន ៣៧៥ ជុំ សម្រាប់បញ្ហាមានហានិភ័យនេះ និងបន្ថែមថា​ «បន្ទាប់ពីថ្មសាកបាន ៤០០ ជុំ សមត្ថភាពខ្ទប់ថ្ម និងសមត្ថភាពសាកត្រូវបានកាត់បន្ថយ ហើយសូមផ្តល់អនុសាសន៍ឲ្យប្តូរថ្ម»

Google បានបញ្ជាក់ថា ការអាប់ដេតនេះ មានលក្ខណៈចាំបាច់ ហើយអ្នកប្រើប្រាស់ដែលទទួលផលប៉ះពាល់នឹងត្រូវបានទាក់ទងក្នុងខែកក្កដាឆ្នាំនេះ ដើម្បីបានព័ត៌មានបន្ថែមពីវិធីដោះស្រាយ ។

គួរជម្រាបថា​ Google មានផែនការផ្តល់ជំនួយដូចជា​ ការឲ្យជំនួញថ្មថ្មីដោយឥតគិតថ្លៃ,​ ប្រាក់សងជំនួសរហូតដល់ ៥០ដុល្លារ, ឬបញ្ចុះតម្លៃ១០០ដុល្លារ​ សម្រាប់ទូរស័ព្ទ Pixel ថ្មីៗ ។​ ប្រសិនបើអ្នករំពឹងថាថ្មរបស់អ្នកបានសាកជាច្រើនជុំ​ គេផ្តល់អនុសាសន៍ឲ្យធ្វើប្តូរថ្មឬធ្វើបច្ចុប្បន្នភាពទូរស័ព្ទថ្មី​ ដេីម្បសុវត្ថិភាព។