(បរទេស)៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារគ្រីបតូលំដាប់លេខ១នៅលើពិភពលោក បានប្រកាសថា ឥឡូវនេះប្រជាជនស៊ីរីអាចធ្វើការជួញដូរជាផ្លូវការបានឡើងវិញដោយ ដោយគាំទ្រលើសពី ៣០០ប្រភេទនៃប្រាក់ឌីជីថល និង stablecoins។ កាន់តែពិសេស គឺប្រជាជននៅទីនោះអាចប្រើប្រាស់រូបិយប័ណ្ណស៊ីរី (Syrian Pound) ដើម្បីជួញដូរបានដោយផ្ទាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

បច្ចុប្បន្ននេះ Binance បានបើកចំហផ្នែកជួញដូរទៅកាន់ប្រជាជនស៊ីរី បន្ទាប់ពីសហរដ្ឋអាមេរិកបានលើកលែងការផាកពិន័យលើប្រទេសស៊ីរី នៅខែឧសភាឆ្នាំនេះ។ ការលើកលែងនេះកើតឡើង បន្ទាប់ពីរដ្ឋាភិបាលអន្តរកាលដឹកនាំដោយក្រុមអ៊ីស្លាមបានផ្តួលរំលំរដ្ឋាភិបាល លោក Bashar al-Assad ចេញពីអំណាចនៅខែធ្នូ ឆ្នាំមុន។ សហរដ្ឋអាមេរិកបានបង្រ្កាបការផាកពិន័យ ដែលមានចាប់តាំងពី ១៤ឆ្នាំមុន ដោយឆ្លើយតបតាមសំណើរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

គួរជម្រាបថា Binance ជួយឲ្យស៊ីរីត្រឡប់ចូលជាផ្នែកមួយនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិវិញ តាមរយៈការផ្ដល់ឱកាសនៃការផ្ទេរប្រាក់ តម្កល់ និងវិនិយោគជារូបិយប័ណ្ណឌីជីថល។ ប្រជាជននៅទីនោះអាចប្រើរូបិយប័ណ្ណជាតិ ដើម្បីជួញដូរ ដោយចៀសវាងការអាស្រ័យលើប្រព័ន្ធធនាគារដែលអស្ថិរភាព។ ស៊ីរីកំពុងខិតខំបង្រួបសេដ្ឋកិច្ចវិញ តាមរយៈការស្ដារឡើងវិញនៃសេវាផ្សេងៗ ការតភ្ជាប់បណ្តាញអ៊ីនធឺណិត និងការចង់ចូលរួមវិញក្នុងប្រព័ន្ធ SWIFT៕