(បរទេស)៖ លោក Michal Probierz បានចុះចេញពីតំណែងអ្នកចាត់ការទូទៅក្រុមបាល់ទាត់ប៉ូឡូញ បន្ទាប់ពីអតីតប្រធានក្រុម Robert Lewandowski បានធ្វើពហិការមិនចូលរួមជាមួយជម្រើសជាតិ ដរាបណារូបលោកនៅដឹកនាំ។

ខ្សែប្រយុទ្ធដែលកំពុងប្រកបអាជីពក្នុងក្លិប FC Barcelona ត្រូវបានលោក Probierz ដកតំណែងប្រធានក្រុម ដែលជាតួនាទី Lewandowski ចាប់តាំងពីឆ្នាំ២០១៤ មក ជាអ្វីដែលលោកបង្ហាញអារម្មណ៍មិនពេញចិត្ត និងប្រកាសលាឈប់ពីជម្រើសជាតិមួយរយៈផងដែរ។

ការសម្រេចចិត្តលាឈប់របស់លោក Probierz វ័យ ៥២ឆ្នាំរូប ក៏ទំនងជាមូលហេតុមកពីប៉ូឡូញបានចាញ់ហ្វាំងឡង់ ២-១ ជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបកាលពីរាត្រីថ្ងៃអង្គារនោះដែរ។

លោកបានចូលដឹកនាំប៉ូឡូញ នាអំឡុងខែសីហា ឆ្នាំ២០២៣ នៅពេលពួកគេបានបញ្ចប់នៅបាតតារាងក្នុងពូលនៅ Euro 2024 និងបានក្លាយជាក្រុមដំបូងដែលហាលអាវពីពានអឺរ៉ុបនេះដែរ។ លោក Probierz បានដឹកនាំប៉ូឡូញសរុប ២១ប្រកួត ដោយឈ្នះ ៩ដង ស្មើ៥ និងចាញ់ ៧ដង៕