(បរទេស)៖ ក្រុមហ៊ុនផលិតឈីប Micron Technology បានប្រកាសថា នឹងបន្ថែមការវិនិយោគបន្ថែមចំនួន ៣០ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក ដែលធ្វើឱ្យផែនការវិនិយោគសរុបរបស់ខ្លួនឡើងដល់ប្រហែលជា ២០០ពាន់លានដុល្លារ។
ប្រហែល ១៥០ពាន់លានសុល្លារនឹងត្រូវប្រើសម្រាប់ពង្រីកការផលិតឈីបក្នុងសហរដ្ឋអាមេរិក និង៥០ពាន់លានដុល្លារសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍។ ងាកមកការសាងសង់រោងចក្រផលិត DRAM ដំណើរការខ្ពស់ទីពីរ នៅក្នុងទីក្រុង Boise រដ្ឋ Idaho ហេីយការពង្រីកនិងអភិវឌ្ឍរោងចក្រ Manassas រដ្ឋ Virginia។ បង្កើតរោងចក្រ High-volume បួនកន្លែងនៅរដ្ឋ New York ដោយរួមបញ្ចូលសមត្ថភាពផ្សារឈីប HBM (High Bandwidth Memory)។ Micron មានគម្រោងបង្កើនការផលិត DRAM នៅសហរដ្ឋអាមេរិកដល់ប្រហែល៤០% នៃផលិតផលសរុបរបស់ខ្លួន។
ការវិនិយោគនេះនឹងជួយបង្កើតការងារ ប្រហែល ៩០,០០០កន្លែង ហេីយបានកេីតឡេីងស្របពេលមានការជម្រុញឲ្យការផលិតក្នុងស្រុកកេីនឡេីងដោយប្រធានាធិបតី Donald Trump ដែលបាននិយាយថា អាចពិនិត្យឡើងវិញនូវច្បាប់ CHIPS Act និងការដាក់ពន្ធលើការនាំចូល។ ការវិនិយោគពី Micron គឺមានសារៈសំខាន់ច្រេីនដូចជា ជួយធានាខ្សែសង្វាក់ផ្គត់ផ្គង់ឈីបនៅក្នុងសហរដ្ឋអាមេរិក ឲ្យមានស្ថិរភាព និងបន្ថយការពឹងផ្អែកលើបណ្តាប្រទេសបរទេស, គាំទ្រទៅដល់ទីផ្សារបច្ចេកវិទ្យា AI និង Data Center ដែលកំពុងរីកចម្រើន, ជម្រុញកំណើនសេដ្ឋកិច្ច និងការងារ ហើយបង្កើនភាពជាអ្នកដឹកនាំក្នុងវិស័យឈីបរបស់សហរដ្ឋអាមេរិក។
គួរជម្រាបថា Micron ក៏នឹងទទួលបានជំនួយចំនួន ប្រមាណ ៦.២ពាន់លានដុល្លារ តាមរយៈច្បាប់ CHIPS Act និងអាចមានសិទ្ធិទទួលបានបញ្ចុះពន្ធបន្ថែមទៀតដូចជា Advanced Manufacturing Investment Credit (AMIC)៕