(ភ្នំពេញ)៖ ការប្រគំតន្ត្រី ត្រីវិស័យសុវណ្ណភូមិ ដែលប្រព្រឹត្តឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីពេលថ្មីៗនេះ ជាការប្រគំតន្ត្រីធំបំផុតនៃអាល់ប៊ុមចម្រៀងទី ៣ របស់លោក វណ្ណដា ដែលជាកំពូលតារាចម្រៀងរ៉េបប្រចាំព្រះរាជាណាចក្រកម្ពុជា។

ការប្រគំតន្ត្រីដាក់លក់សំបុត្រខ្នាតធំមួយនេះមានអ្នកចូលរួមទស្សនាចំនួន ១៥,០០០ នាក់ ប៉ុន្តែជាការសោកស្តាយ ការសម្តែងក្នុងវគ្គទី ៥ ត្រូវបានផ្អាកខណៈពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើឱ្យអ្នកគាំទ្រត្រលប់ទៅវិញទាំងមិនអស់ចិត្ត។

អ្វីដែលអ្នកគ្រប់គ្នានឹកស្មានមិនដល់ គឺការប្រគំតន្រ្ដីមួយនេះទទួលបានការគាំទ្រលើសពីការរំពឹងទុក ដែលអាចរាប់ចូលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រមួយ នៃតន្ត្រីសម័យទំនើប។ Baramey Production ក៏បានបង្ហាញពីការសោកស្ដាយនៃការផ្អាកការប្រគំតន្រ្ដីនេះត្រឹមវគ្គទី៥ ស្របពេលភាពសប្បាយរីករាយនៃអ្នកគាំទ្រកំពុងមានការពុះកញ្ជ្រោលយ៉ាងខ្លាំង។ ស្រាបៀរ Tiger ក៏បានឆ្លើយតបជាសំណេរដែលចាក់ដោតដល់អារម្មណ៍អ្នកគាំទ្រគ្រប់រូបនៅលើបណ្ដាញសង្គមថា «តើវគ្គទី៥ គួរត្រលប់មកវិញដែរឬទេ?»

ការចែករំលែកលើបណ្ដាញសង្គមក៏បានផ្ទុះឡើងភ្លាមៗ។ បន្ទាប់មក វណ្ណដា បានបង្ហោះសារមួយដែលបង្កឱ្យមានការចែករំលែកលើសលប់គឺ៖ “Let’s go. Let’s do it.” ។

ឥឡូវនេះ ការប្រកាសជាផ្លូវការ បានកើតឡើងហើយគឺ វគ្គទី៥ នឹងត្រលប់មកវិញ!

ការប្រគំតន្ត្រីដ៏អស្ចារ្យនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៤ ខែមិថុនា ត្រូវនឹងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Tiger Street Football 2025 នៅទីក្រុងកោះពេជ្រ ដែលជាការប្រកួតរវាងក្រុមបាល់ទាត់ ដែលបានឆ្លងកាត់ការជម្រុះនៅទូទាំងប្រទេស ដើម្បីប្រកួតដណ្តើមយកពានរង្វាន់ជើងឯកថ្នាក់ជាតិ។

ស្រាបៀរ Tiger ក៏បានបង្កើត Tiger Roar Zone ដែលជាតំបន់ពិសេសសម្រាប់អ្នកចូលរួម ដើម្បីទទួលបានបទពិសោធដ៏អស្ចារ្យបំផុត ដែលអ្នកគាំទ្រគួរតែទទួលបាន។ អ្នកគាំទ្រគ្រប់រូបអាចចូលការប្រកួតតាមរយៈ Facebook ផ្លូវការរបស់ស្រាបៀរ Tiger ដើម្បីទទួលបានសំបុត្រ Tiger Roar Zone ផងដែរ។

នេះមិនត្រឹមតែជាការត្រលប់មកវិញ នូវការប្រគំតន្រ្ដីដែលអ្នកគាំទ្រទន្ទឹងរង់ចាំប៉ុណ្ណោះទេ តែជាការរួមបញ្ចូលគ្នាជាមួយព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យប្រចាំឆ្នាំ ដែលនឹងធ្វើឱ្យអ្នកគាំទ្រគ្រប់រូប ទទួលបាននូវបទពិសោធដែលមិនអាចបំភ្លេចបាន។

ព្រឹត្តិការណ៍នេះបង្ហាញពីសារៈសំខាន់នៃកិច្ចសហការរវាង វណ្ណដា ស្រាបៀរ Tiger និង Baramey Production ដែលជាដៃគូសហការក្នុងការលើកតម្កើង តន្ត្រី កីឡា និងវប្បធម៌ជាតិ។ ព្រឹត្តិការណ៍នេះជាការបើកទំព័រថ្មីក្នុងពិភពតន្ត្រីសម័យទំនើបនៅកម្ពុជា ពោលគឺជាទំព័រថ្មីដែលអ្នកគាំទ្រគ្រប់រូបចង់បាន៕