(ឡុងដ៍)៖ ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានឈានដល់ការតែងតាំងលោក Thomas Frank ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ ដែលមានកិច្ចសន្យាដល់ឆ្នាំ២០២៨ ដើម្បីជំនួសកៅអីគ្រូបង្វឹកសញ្ជាតិអូស្រ្តាលី លោក Ange Postecoglou ដែលត្រូវដកតួនាទី។
បុរសសញ្ជាតិដាណឺម៉ាក វ័យ ៥១ឆ្នាំរូបនេះ បានចំណាយពេលដឹកនាំ Brentford គូប្រជែង Spurs នៅ Premier League អស់រយៈពេល ៧ឆ្នាំ ក្រោយពេលរួមចំណែកជួយពួកគេឡើងមកលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេស ឡើងពី Championship កាលឆ្នាំ២០២១។
លោក Frank បានក្លាយជាគ្រូបង្វឹកពេញសិទ្ធិទី៤ របស់ Spurs គិតចាប់តាំងពីឆ្នាំ២០២១ មក ដែលមានធ្លាប់បទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិដាណឺម៉ាកទៀតផង។
Spurs ក្រុមរងជើងឯក UCL 2019 បានបញ្ចប់ក្នុងតំណែងលេខ១៧ ក្នុងលីគ Premier League 2024-25 ដោយចាញ់ ២២ដង ក្នុងចំណោម ៣៨ប្រកួតសរុបរបស់ពួកគេ និងមានគម្លាត ៧ចំណាត់ថ្នាក់ផងដែរពី Brentford ដាច់ ១៨ពិន្ទុឯណោះ ដ្បិតពួកគេមានកៅអីលេងវគ្គចែកពូល UEFA Champions League រដូវកាលក្រោយ តាមរយៈឈ្នះជើងឯក Europa League ស្ថិតក្រោមការដឹកនាំរបស់លោក Postecoglou៕