(បរទេស)៖ កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ Moses Itauma នឹងពើបប្រទះ Dillian Whyte នៅសង្វៀនស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Itauma វ័យទើបតែ ២០ឆ្នាំ គឺជាកីឡាករប្រដាល់លំដាប់ជួរមុខរបស់ចក្រភពអង់គ្លេស ដែលកំពុងកាន់កាប់កំណត់ត្រាវ៉ៃ ១២លើកមិនចាញ់ឡើយ និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ១០លើកទៀតផង។

រូបគេគឺឈរនៅលំដាប់លេខ១ ក្នុងស្ថាប័ន WBO ដោយមានខ្សែក្រវាត់នេះក្នុងដៃទៀតផង មុនពេលប៉ះរាមច្បង វ័យ ៣៧ឆ្នាំ Whyte ដែលជំនួបនេះត្រូវបានគេដាក់ឈ្មោះថា «Kent fighter»។

Itauma ដែលបានកើតនៅប្រទេសស្លូវ៉ាគី បានផ្លាស់ទៅរស់នៅតំបន់ Chatham ស្ថិតក្នុងទីក្រុង Kent តាំងពីរូបគេមានអាយុ ៣ឆ្នាំ ហើយនៅអាយុ ១៦ឆ្នាំ រូបគេបានផ្តួលអតីតជើងឯកពិភពលោក Lawrence Okolie ដែលបានទាក់ចិត្តដល់លោក Frank Warren អ្នកផ្គូផ្គងប្រដាល់ល្បីលំដាប់ពិភពលោកបច្ចុប្បន្ន។

កន្លងមក Itauma ក៏ធ្លាប់ផ្តួលជើងខ្លាំង Mike Tyson ដើម្បីក្លាយជាជើងឯកពិភពលោកមកដែរ ទាំងដែលរូបគេទើបមានអាយុ ២០ឆ្នាំ និង ៤ខែតែប៉ុណ្ណោះ។

ចំណែកឯកគូប្រជែង Whyte របស់គេវិញ ដែលឡើងប្រកួតបាន ៣៤ដង និងឈ្នះ ៣១ដងនោះ ក៏ធ្លាប់វាយឈ្នះ Anthony Joshua និង Tyson Fury ដ្បិតបច្ចុប្បន្ននេះ បានកំពុងស្ថិតក្នុងស្ថានភាពត្រដាបត្រដួសក៏ដោយ៕