(ភ្នំពេញ)៖ ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. (ហៅថាធីស៊ីអេមស៊ី TCMC) ជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខរថយន្តនីសាន់ នៅកម្ពុជា និងជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃក្រុមហ៊ុនតាន់ចុងម៉ូធ័រហូលឌីងប៊័រហាដ (ប្រទេសម៉ាឡេស៊ី) នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះបាននាំមកជូនព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត នីសាន់ MAGNITE ស៊េរីថ្មី ប្រណិតកម្រិតកំពូលសម្រាប់ទីផ្សារនៃកម្ពុជា។
លោក ហួត គឹមម៉េង ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន តាន់ចុងម៉ូធ័រ ខេមបូឌា ភីធីវាយ អិលធីឌី បានឱ្យដឹងថា យើងពិតជាមានក្ដីរំភើបក្រៃលែងក្នុងការនាំមកជូន រថយន្តនីសាន់ MAGNITE ស៊េរីថ្មី ដែលជាការរួមបញ្ចូលគ្នានៃការរចនាដ៏ទំនើប ជាមួយបច្ចេកវិទ្យាច្នៃប្រឌិតកម្រិតខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃដើម្បីផ្តល់នូវរថយន្ត Magnite ដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសារ ឬសម្រាប់លោកអ្នកដែលស្វែងរកទិញរថយន្តលើកដំបូងដើម្បីជាមធ្យាបាយធ្វើដំណើរប្រចាំថ្ងៃក្នុងក្រុង។
ចាប់តាំងពីការបើកសម្ពោធលើកដំបូងរបស់វាក្នុងខែធ្នូ ឆ្នាំ2020 មក រថយន្តនីសាន់ MAGNITE បានធ្វើឱ្យមានការសម្គាល់នូវវត្តមានរបស់វានៅក្នុងទីផ្សារអន្តរជាតិជាង 65 ជាមួយនឹងការលក់ច្រើនជាង 150,000 គ្រឿងរហូតមកដល់បច្ចុប្បន្ន។ នេះគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Nissan ក្នុងការកសាងយានជំនិះប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់ដែលបំពេញតម្រូវការរបស់អ្នកបើកបរនាពេលបច្ចុប្បន្ន មិនថាពួកគេនៅទីណាក៏ដោយ។
រចនាឡើងស្រស់ស្អាតជាមួយបច្ចេកវិទ្យាទំនើប រថយន្តនីសាន់ Magnite គឺជារថយន្តប្រភទ SUV ខ្នាតតូចដ៏ទាក់ទាញ ជាមួយនឹងរចនាបទផ្នែកខាងក្រៅដ៏រឹងមាំ បំពាក់ជាមួយប៉ាណាមុខរាងជាសម្បុកឃ្មុំពីរពណ៌ និងអំពូល LED មុខក្រោយភ្លឺរលោង ជាមួយយ៉ាន់កង់អាលុយមីញ៉ូមទំហំ ១៦អ៊ីញពីរពណ៌ស្អាតបែបស្ព័រ ខណ:ដែលកាងដំបូលខាងមិនត្រឹមតែបន្ថែមភាពស្រស់ស្អាតប៉ុណ្ណោះទេវាថែមទាំងអាចដាក់អីវ៉ាន់បានទៀតផង។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ជាមួយនឹងស្បែកពីរពណ៌ កាត់ផ្ទៃតាបទ្បូ និងផ្នែកទ្វារ ដែលបង្ហាញពីភាពប៉ិនប្រសប់ខ្ពស់។ ចំនុចនីមួយៗឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននីសាន់ ក្នុងការសម្រិតសម្រាំង ធ្វើអោយកាន់តែប្រសើរទ្បើង។
សូម្បីតែកៅអីក៏បំពាក់ដោយគ្រឿងស្បែកប្រណិតដែលត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាការពារកំដៅថ្ងៃ (Heat Guard) ដែលកាត់បន្ថយការស្រូបយកកំដៅ ដើម្បីឱ្យកៅអីត្រជាក់ និងកាន់តែងាយស្រួលក្នុងការបើកបរគ្រប់លក្ខខណ្ឌអាកាសធាតុ។ វាជាបច្ចេកវិទ្យាដំបូងគេនៅក្នុងទីផ្សារបច្ចុប្បន្ន។ បង្កើនអារម្មណ៍របស់អ្នកកាន់តែប្រសើរជាងមុនជាមួយភ្លើងបំភ្លឺតាបឡូមាន៤ពណ៌សម្រាប់ជ្រើសរើស លោកអ្នកអាចជ្រើសរើសទៅតាមបរិយាកាសនិងអារម្មណ៌របស់លោកអ្នក។
លោកអ្នកអាចកំណត់ភ្លើងពណ៌មានចំនង់ចំណូលចិត្ត។ រថយន្តនីសាន់ Magnite មិនត្រឹមតែទាន់សម័យប៉ុណ្ណោះទេ ថែមទាំងឆ្លាតវៃទៀតផង។ លើសពីនេះទៅទៀតរថយន្តនីសាន់ Magnite បានបញ្ចូលជាមួយបច្ចេកវិទ្យាទំនើបដូចជា បញ្ជាបញ្ឆេះម៉ាស៊ីនពីចម្ងាយ ដើរចាកចេញពីរថយន្តចាក់សោទ្វារដោយស្វ័យប្រវត្តិ ដើរចូលរថយន្តដោះសោទ្វារដោយស្វ័យប្រវត្តិ ជាបច្ចេកវិទ្យាដំបូងដែលត្រូវបានរចនា ឡើងដើម្បីបំពេញតម្រូវការរបស់អ្នក និងឆ្លើយតបទៅនឹងការរស់នៅតាមបែបទំនើបស៊ីវិល័យ។
ប្រសិទ្ធិភាពនៃម៉ាស៊ីន រថយន្តនីសាន់ Magnite បានបំពាក់ដោយម៉ាស៊ីន turbocharged ដែលផ្តល់នូវតុល្យភាពដ៏ល្អឥតខ្ចោះក្នុងការបង្កើនល្បឿន និងសន្សំសំចៃប្រេង។ ម៉ាស៊ីនត្រូវបានបំពាក់បច្ចេកវិទ្យា Mirror Bore Coating Technology ដែលបានកែសម្រួលពីកំពូលរថយន្តនីសាន់ GT-R ។ ការបង្កើតថ្មីនេះជួយកាត់បន្ថយការកកិតរបស់ម៉ាស៊ីន និងធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងកំដៅ បង្កើនប្រសិទ្ធភាព និងធន់ជាងមុន។ វាជាបច្ចេកវិទ្យាពិសេសនៃរថយន្តទំនើប ដែលលោកអ្នកកំពុងស្វែងរក ឥឡូវនេះនៅក្នុងរថយន្តនីសាន់ Magnite ។
ប្រព័ន្ធតាមដានទិដ្ឋភាព 360ដឺក្រេ រថយន្តនីសាន់ Magnite បានបំពាក់មកជាមួយពោងសុវត្ថិភាពចំនួនប្រាំមួយ និងគ្រោងតួរថយន្តផលិតពីដែកតាន់ 67% បង្កើននូវភាពរឹងមាំនៃរថយន្ត ផ្តល់នូវការការពារអ្នករួមដំណើរបានប្រសើរជាងមុន។ ប្រព័ន្ធតាមដានទិដ្ឋភាព 360ដឺក្រេ ដែលអាចឱ្យអ្នកមើលឃើញទិដ្ឋភាពជុំវិញរថយន្ត ងាយស្រួលពេលបើកបរនៅកន្លែងចង្អៀត។ មុខងារសុវត្ថិភាពកម្រិតខ្ពស់ផ្សេងទៀត រួមមានកញ្ចក់មើលខាងក្រោយដែលកាត់បន្ថយពន្លឺចាំងដោយស្វ័យប្រវត្តិ ពីភ្លើងរថយន្តនៅខាងក្រោយរថយន្តរបស់អ្នក ដែលផ្តល់នូវផាសុកភាពក្នុងការបើកបរ និងមើលឃើញច្បាស់ក្នុងពេលបើកបរពេលយប់។ វាក៏ត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យសម្ពាធខ្យល់ក្នុងសំបកកង់ (TPMS) ដែលបង្ហាញសម្ពាធខ្យល់ក្នុងកង់រថយន្តក្នុងពេលវេលាជាក់ស្តែង និងជូនដំណឹងដល់អ្នកបើកបរ ប្រសិនបើវាធ្លាក់ក្រោមកម្រិតមធ្យម។
ប្រព័ន្ធតាមដានទិដ្ឋភាព 360ដឺក្រេ ផ្តល់ជូននូវប្រព័ន្ធហ្រ្វាំងកម្រិតខ្ពស់ រួមមាន ប្រព័ន្ធការពារកុំអោយជាប់គាំងហ្វ្រាំអ Anti-Lock Braking System ប្រព័ន្ធហ្រ្វាំង (ABS), ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច Electronic Brake Force Distribution (EBD) និងប្រព័ន្ធជំនួយហ្វ្រាំង Brake Assist (BA) ដែលជួយពង្រឹងកម្លាំងបញ្ឈប់របស់រថយន្ត និងដំណើរការដោយសុវត្ថិភាព ។ វាក៏បានបំពាក់មកជាមួយប្រព័ន្ធទប់លំនឹងរថយន្ត (VDC) ដើម្បីធានាបាននូវស្ថេរភាព និងការគ្រប់គ្រងលំនឹងនៃការបើកបរ និងប្រព័ន្ធជំនួយពេលឡើងចំណោត (HSA) ។ បច្ចេកវិទ្យាទំនើបៗទាំងអស់នេះហើយដែលផ្តល់ឱ្យលោកអ្នកនូវការបើកបរប្រកបដោយសុវត្ថិភាពនិងមានទំនុកចិត្ត។
រថយន្តនីសាន់ Magnite មាន ៤ពណ៌សម្រាប់ជ្រើសរើសមាន ទឹកក្រូចលាយខ្មៅ, ប្រផេះលាយខ្មៅ, សលាយខ្មៅ, ក្រហមលាយខ្មៅ។ រថយន្តនីសាន់ Magnite ក៏ភ្ជាប់មកជាមួយការធានា រយៈពេល ៣ឆ្នាំ ឬ 100,000km ដែលផ្តល់ឱ្យអ្នកនូវទំនុកចិត្ត។ សូមអញ្ជើញទៅទស្សនានៅសាលតាំងបង្ហាញរថយន្តនីសាន់ ដែលនៅជិតបំផុត និងធ្វើការបើកបរសាកល្បងរថយន្តនីសាន់ Magnite ដោយផ្ទាល់ដើម្បីទទួលបានបទពិសោធន៌ល្អៗ។
សូមចូលទស្សនា សាលតាំងបង្ហាញរថយន្តនីសាន់ នៅជិតលោកអ្នកបំផុត ដើម្បីបើកបរសាកល្បង ឬ ទូរស័ព្ទ ណាត់ជួបដើម្បីទទួលបានបទពិសោធន៍ពី រថយន្តនីសាន់ Magnite ស៊េរីថ្មី។ សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្តនីសាន់ក្នុងប្រទេសកម្ពុជា សូមចូលគេហទំព័រនីសាន់ខេមបូឌាតាម www.nissan.com.kh/ ឬ តាមដានផេកហ្វេសប៊ុករបស់ នីសាន់ខេមបូឌា fb.com/CambodiaNissan/៕