(ភ្នំពេញ)៖ ក្រុមហ៊ុន MG Cambodia នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ដល់អតិថិជន និងដៃគូរសហការណ៏ទាំងអស់ថា រថយន្ត MG និងគ្រឿងបន្លាស់គ្រប់មុខរបស់ខ្លួន ត្រូវបានផ្គត់ផ្គង់យ៉ាងមានសុវត្ថិភាពពីរោងចក្រផ្ទាល់ដែលនាំចូលពីបរទេសនិងអាចទុកចិត្តបាន ហើយក៏មិនមានប្រភព ឬ ឆ្លងកាត់តាមប្រទេសជិតខាងដូចជា វៀតណាម និងថៃ នោះទេ។

ក្រុមហ៊ុន MG Cambodia ក៏បានបន្តបញ្ជាក់ថា ផលិតផលទាំងមូលរបស់ខ្លួនដូចជាម៉ាស៊ីនរថយន្តនិងគ្រឿងបង្គំផ្សេងៗរហូតដល់សម្រេចក្លាយជារថយន្ត គឺត្រូវបានផលិតនិងនាំចូលដោយផ្ទាល់ពីមជ្ឈមណ្ឌលឌីស្សាញរបស់ MG Global សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីធានាថាមានប្រភពច្បាស់លាស់និងត្រឹមត្រូវបំផុត, ព្រមទាំងឆ្លងការត្រួតពិនិត្យលើគុណភាព និងមានស្ថិរភាពក្នុងការផ្គត់ផ្គង់មកលើទីផ្សារ។

ដោយសារទៅនឹងខ្សែផ្គត់ផ្គង់ដែលមានឯករាជ្យ និងសុវត្ថិភាពបំផុត ដែលធ្វើឲ្យក្រុមហ៊ុន MG Cambodia មានមោទនភាពក្នុងការផ្គត់ផ្គង់និងផ្តល់ជូននូវរថយន្តដែលមានស្តុកស្រាប់ទិញភ្លាមបានភ្លាមៗ រួមមានដូចជា៖
• MG ZS និង MG RX5 : ជារថយន្តប្រភេទ SUV ដែលស្អាតទំនើប និងអាចប្រើបានទាំងក្នុងទីក្រុងនិងផ្លូវតាមបណ្តាខេត្ត។
• MG RX9 : ជារថយន្តប្រភេទ SUV ខ្នាតធំ 7-កៅអី មានខ្ពស់ និងបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ និងមានថាមពលខ្លាំងអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ។
• MG7 ដែលត្រូវបានស្គាល់ថាជារថយន្តបែបស្ព័រដែលមានរចនាបទទាក់ទាញនិងស្រស់ស្អាតបំផុតមួយនៅកម្ពុជា ដោយរួមបញ្ចូលនូវភាពប្រណិត និងសមត្ថភាពខ្លាំងក្នុងការបើកបរ។
• MG GT ជារថយន្តប្រភេទស៊ីឌាន ស័ក្តសមសម្រាប់អ្នកដែលចង់បានរថយន្តថ្មីមានការរចនាទាន់សម័យ និងល្អបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
• MG G50 សមាជិកថ្មីរបស់ MG ដែលជាប្រភេទរថយន្ត MPV 8 កៅអី ដែលផ្តល់កន្លែងធំទូលាយ និងមានផាសុកភាពខ្ពស់ដែលល្អសម្រាប់គ្រួសារសមាជិកច្រើន ជាពិសេសគឺមានតម្លៃសមរម្យ។

ក្រុមហ៊ុន MG Cambodia បានលើកឡើងថា៖ «ក្រុមហ៊ុនបានយល់ដឹងពីសារៈសំខាន់នៃភាពស្មោះត្រង់ក្នុងសង្វាក់ផ្គត់ផ្គង់ ជាពិសេសក្នុងឧស្សាហកម្មយានយន្ត។ នេះហើយជាមូលហេតុដែលពួកយើងបានធ្វើអ្វីៗគ្រប់មធ្យោបាយទាំងអស់ដើម្បីធានាថា រថយន្ត និងគ្រឿងបន្លាស់ទាំងអស់របស់MGត្រូវបាននាំចូលដោយផ្ទាល់ពីរោងចក្រដែលមានវិញ្ញាបនប័ត្រត្រឹមត្រូវ។ អតិថិជនអាចទុកចិត្តលើ MG Cambodia ដែលផ្តល់នូវរថយន្តមានគុណភាពល្អ មានសុវត្ថិភាពខ្ពស់ និងមានការនាំចូលដោយត្រឹមត្រូវស្របច្បាប់ប្រកបដោយទំនុកចិត្តខ្ពស់»

MG Cambodia សូមអញ្ជើញអតិថិជនទាំងអស់មកទស្សនារថយន្តគ្រប់ម៉ូឌែលដែលលក់ដាច់បំផុតរបស់ MG នៅអគារតាំងបង្ហាញគ្រប់សាខាទូទាំងប្រទេស ដើម្បីស្វែងយល់និងទទួលយកបទពិសោធន៏ដ៏ល្អ អំពីរថយន្តច្រើនម៉ូឌែលដូចជា SUV, Sedan និង MPV ដែលកំពុងទទួលបានការគាំទ្រជាខ្លាំងពី សំណាក់អតិថិជនរបស់យើងខ្ញុំដែលបច្ចុប្បន្នមានក្នុងស្តុកស្រាប់ទិញភ្លាមទទួលរថយន្តភ្លាម និងមានការធានាពេញលេញរយៈពេល ៥ឆ្នាំ និងមានប្រភពនាំចូលច្បាស់លាស់។

សូមជម្រាបដែរថា MG Cambodia គឺជាក្រុមហ៊ុននាំចូលផ្លូវការ និងចែកចាយផ្តាច់មុខរថយន្ត MG នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលផ្តល់ជូននូវរថយន្តថ្មីទំនើប មានតម្លៃសមរម្យ ស្អាតទាន់សម័យ និងអាចទុកចិត្តបាន ដែលក្រុមហ៊ុនបានបំពេញតម្រូវការផ្សេងៗជាច្រើនសម្រាប់អ្នកបើកបរនៅកម្ពុជា។ ជាមួយនឹងការផ្តោតលើសេវាកម្មល្អជូនអតិថិជន ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងមានស្តង់ដារអន្តរជាតិ ហើយ MG Cambodia គឺមានបំណងបំផុសគំនិតថ្មីក្នុងការផ្តល់ជូននូវរថយន្តទំនើបៗមកកាន់ទីផ្សារប្រទេសកម្ពុជា៕