(ភ្នំពេញ)៖ ព្រឹត្តិការណ៍​ប្រដាល់កំពូលអ្នកចម្បាំងអូដ្ឋ របស់ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋបានរៀបចំសន្និសីទកាសែតមុនការប្រកួតចាប់ផ្តើមនៅស្ទុឌីយោបាយ័នស្ទឹងមានជ័យ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីលោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ, អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អុិនសុី និងលោក គង់ វិសាល តំណាងស្ថានីយទូរទស្សន៍បាយ័ន និងជាអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ។

កម្មវិធីនេះប្រព្រឹត្តឡើងដើម្បី បង្ហាញពីដំណើរការនៃកម្មវិធី ប្រដាល់កំពូលអ្នកចម្បាំងអូដ្ឋដែល បានឈានមកដល់វគ្គដណ្តើមខ្សែក្រវ៉ាត់ ដោយយើងមានកីឡាករខ្លាំងៗចំនួន៤រូបដែលត្រូវប្រកួត នៅល្ងាច ថ្ងៃទី១៤ នេះតែម្តង ក្នុងស្ទុឌីយោបាយ័នស្ទឹងមានជ័យ។

ស៊ីម៉ងត៍អូដ្ឋរបស់ក្រុមហ៊ុនជីប ម៉ុង ជាក្រុមហ៊ុនស៊ីម៉ងត៍ខ្មែរតែមួយគត់ដែលគាំទ្រគុនខ្មែរខ្លាំងជាងគេ ហើយក៏ជាផលិតផលស៊ីម៉ងត៍ខ្មែរដែលទទួលស្គាល់ដោយអន្តរជាតិ។ ស៊ីម៉ងត៍អូដ្ឋជាផលិតផលដែលមានគុណភាពខ្ពស់ អាគារធំៗ ខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា សុទ្ធតែប្រើស៊ីម៉ងត៍អូដ្ឋ ដែលឈរជើងលើទីផ្សារកម្ពុជា ២ទស្សវត៍មកហើយ។ផលិតផលស៊ីម៉ងត៍ខ្មែរមួយនេះផលិតឡើងដោយរោងចក្រស្តង់ដារពិភពលោក ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុបដែលមានទំហំទឹកប្រាក់វិនិយោគជិត ៣០០លានដុល្លារ។

ក្រុមហ៊ុន ជីប ម៉ុងដែលឈរលើស្មារតីខ្មែររួបរួមគ្នា ខ្មែរស្រលាញ់ខ្មែរ ថ្មីៗនេះក្រុមហ៊ុនមេរបស់ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋមួយនេះ បានឧបត្ថម្ភថវិកាសរុប ៥០មុឺនដុល្លារ ដល់កងទ័ពជួរមុខឈរជើងការពារនៅព្រំដែនរួមជាមួយការចុះសួរសុខដោយទុក្ខផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ជីប ម៉ុង ដល់ជំរុំឈរជើងរបស់វីរ:កងទ័ពនៅឯព្រំដែនផងដែរ ដែលបង្ហាញពីទឹកចិត្តខ្មែស្រលាញ់ខ្មែរយ៉ាងពិតប្រាកដ។ មិនតែប៉ុណ្ណោះ ក្រោមស្មារតីដឹងគុណនិងចែករំលែក ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ បានធ្វើឱ្យអ្នកប្រើប្រាស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានដាក់លុយសុទ្ធក្នុងបាវស៊ីម៉ងត៍ និងរង្វាន់ជាច្រើន ដែលជាការចែករំលែកជូនត្រលប់ទៅវិញដល់អ្នកប្រើប្រាស់។ ការចាប់រង្វាន់នេះនឹងប្រព្រឹត្តធ្វើឡើងនៅដើមខែកក្តដាខាងមុខនេះនៅក្នុងកម្មវិធីប្រដាល់កំពូលអ្នកចម្បាំងអូដ្ឋផ្ទាល់តែម្តង៕