(បរទេស)៖ ក្រុមបាល់ទាត់ Inter Miami CF របស់ម្ចាស់ផ្ទះអាមេរិក បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ ក្រោយបញ្ចប់លទ្ធផលស្មើ ០-០ ទល់នឹងក្រុម Al Ahly មកពីអេហ្ស៊ីបនៅថ្ងៃបើកឆាកព្រឹត្តិការណ៍ FIFA Club World Cup 2025។

ការប្រកួតដែលត្រូវបានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា) នេះដែរ សមាជិកលេងនៅ Major League Soccer ដែលមាន Lionel Messi ប្រធានក្រុមនោះ ពុំអាចធ្វើអ្វីក្រុមជើងឯកមកពីអាហ្រ្វិក Al Ahly បានឡើយឡើយ ពោលគឺក្រុមភ្ញៀវមួយនេះមានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រចុងវគ្គទី១ ទៀតផង ទោះបីធ្វើពុំមានសម្រេចក្តី។

នេះជា ១ប្រកួតបើកឆាកក្នុងចំណោម ៦៣ប្រកួតសរុបទាំង ៣២ក្រុមចូលរួមនៃវគ្គសន្សំពិន្ទុតាមពូល នៅពេលដែល Inter Miami CF និង Al Ahly ដែលស្ថិតក្នុងពូល A ប្រកួតបើកឆាកមុនគេ មុនពេល FC Porto និង Palmeiras ដែលស្ថិតក្នុងពូលជាមួយគ្នាត្រូវប្រកួតបន្តបន្ទាប់ ស្របពេលយក ២ក្រុមមានពិន្ទុខ្ពស់ជាងគេ ឡើងទៅវគ្គចាញ់-ធ្លាក់ ១៦ក្រុមជាបន្ត។

គូប្រកួតទី២ ក្នុងកម្មវិធី ៤ឆ្នាំម្តង Club World Cup គឺជាការជួបគ្នារវាង Bayern Munich របស់អាល្លឺម៉ង់ ទល់នឹង Auckland City មកពីណូវែលហ្សេឡង់ បើកឆាកពូល C៕