(បរទេស)៖ តម្លៃសំបុត្រចូលទស្សនាកម្មវិធីប្រកួតបាល់ទាត់កម្រិតក្លិបអន្តរទ្វីប Club World Cup 2025 ដែលរៀបចំឡើងដោយ FIFA នៅសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា ពុំមានសំបុត្រនៃការប្រកួតសំខាន់ណាមួយលក់អស់នោះទេ ស្របពេលគណៈកម្មរៀបចំបានកំពុងបញ្ចុះតម្លៃ និងមានដាក់ជាហូរហែទៀតផង។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តម្លៃសំបុត្រ ១សន្លឹកមានតម្លៃត្រឹម ២០ដុល្លារ និងទិញ១ បានដល់ទៅ ៤សន្លឹសសម្រាប់សិស្ស-និស្សិតប្រចាំទីក្រុង Miami ដើម្បីលើកទឹកចិត្តចូលរួមក្នុងកម្មវិធីបើកនារាត្រីថ្ងៃនេះ នៅឯកីឡដ្ឋាន Hard Rock។
បើយោងតាមរបាយការណ៍ស្រាវជ្រាវក៏បានបង្ហាញកាលពីថ្ងៃសុក្រថា តម្លៃសំបុត្រសម្រាប់គូបើកឆាករវាង Inter Miami CF និង Al Ahly ធ្លាក់មកនៅត្រឹមតែ ៤៨ផោនតែប៉ុណ្ណោះ ក្រោយការដាក់លក់នៅលើវេបសាយកាលខែធ្នូ ឆ្នាំ២០២៤ មានតម្លៃទាបបំផុតដល់ទៅ ២៥៧ផោនឯណោះ។
ទោះជាយ៉ាងណា លោក Gianni Infantino ប្រធាន FIFA ធ្លាប់បានថ្លែងថា «Club World Cup 2025 នឹងជោគជ័យ និងមានអ្នកគាំទ្រពេញកីឡដ្ឋានទៀតផង គ្រប់ការប្រកួតទាំងអស់ មិនថាប្រកួតសន្សំពិន្ទុតាមពូលឡើយ»។
ទន្ទឹមគ្នានោះដែរ សំបុត្រដើម្បីចូលទស្សនាការប្រកួតនានានៅតែបន្តមានលក់នៅលើវេបសាយ និងមុខកីឡដ្ឋានផ្ទាល់ផងដែរ ដោយមានតម្លៃ ៤៥ផោន និងមានទាបជាង ២៥ផោនទៅតាមតំបន់កៅអីអង្គុយ ស្របពេលតម្លៃសំបុត្រគូជក់ចិត្តដិតអារម្មណ៍ Paris-St Germain ប្រកួតបើកឆាករបស់ពួកគេទល់នឹង Atletico Madrid នៅតែថ្លៃ និងទាបបំផុត ៦០ផោន ហើយគូ Real Madrid ប៉ះ Al-Hilal នៅសល់តម្លៃចាប់ពី ១៦៦ផោនឡើងទៅផងដែរ៕