(អាមេរិក)៖ ត្រឹមមួយប្រកួតដំបូងរបស់ក្លិប FC Bayern Munich គឺបានបង្កើតកំណត់ត្រាមិនធ្លាប់មាន ពីការបំបាក់ក្រុម Auckland City លទ្ធផលចាស់ដៃ ១០-០ ក្នុងវគ្គចែកពូល C នៃការប្រជែងពានរង្វាន់ FIFA Club World Cup 2025 ដែលរៀបចំលេងនៅទឹកដីអាមេរិក ក្នុងទម្រង់លេងថ្មី ៣២ក្រុម ។

ខណៈពេលនេះក្រុម Bayern Munich រកបាន ៣ពិន្ទុ ជាមួយក្រុម Boca Juniors ត្រូវប៉ះ Benfica នៅថ្ងៃទី១៧ ខែមិថុនានេះ ដែលក្នុងមួយពូលត្រូវលេង ៣ប្រកួតហើយជម្រើសយកតែ ២ក្រុមល្អជាងគេឡើងវគ្គបន្ត ។

សូមជម្រាបផងថា គិតត្រឹមលេងមួយប្រកួតដំបូងក្រុម Inter Miami FC ធ្លាក់ទៅឈរបាតតារាងក្រោយលេងស្មើជាមួយ Al Ahly ក្នុងពូល A ហើយក្រុម Porto ក៏ស្មើជាមួយ Palmeiras ផងដែរ ខណៈពូល B ក្រុម PSG ក៏យកបាន ៣ពិន្ទុពីការឈ្នះ Atletico Madrid ៕