(ភ្នំពេញ)៖ OH! SOME (អូ! សាំ) ដែលជាហាងលក់ទំនិញចម្រុះរាប់រយប្រភេទ និង FuniFun! (ហ្វាន់នីហ្វាន់នី) ដែលជាទីកន្លែងផ្តល់សេវាកម្មកម្សាន្តគ្រប់បែបយ៉ាងជាលក្ខណៈគ្រួសារ កុមារ និងយុវវ័យលក្ខណៈម្នាក់ឯង ឬមានគ្នាជាក្រុម បានបើកដំណើរការជាផ្លូវការហើយនៅក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីកុមារ និងយុវវ័យ។
FuniFun! ដែលជាទីតាំងផ្តល់សេវាកម្មបែបកម្សាន្ត ដល់កុមារ និងយុវវ័យ បានបើកបើកដំណើរការជាផ្លូវការ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ FuniFun! មាន Play Ground សម្រាប់កុមារ ដែលមានកន្លែងលេងប្លែកៗជាច្រើនខុស ពី Play Ground ដទៃ ដែលអាចធ្វើឱ្យកុមារ ក្រៅពីទទួលបានភាពសប្បាយរីករាយ ក៏អាចជួយបង្កើនបញ្ញារបស់ពួកគេបានផងដែរ។
ចំណែកទីតាំងកន្លែងលេងហ្គេមសម្រាប់យុវវ័យវិញ គឺមានល្បែងលេងជាច្រើនប្រភេទ ជាពិសេសការចាប់តុក្តតា ងាយក្នុងការចាប់តុក្កតាបាន។
លោក គីម គន្ធា អ្នកគ្រប់គ្រងហាង FuniFun! បានលើកឡើងថា FuniFun! គឺជាទីកន្លែងដែល ល្អបំផុតសម្រាប់អ្នកដែលស្រ្តេសជាមួយការងារឬការសិក្សា និងល្អបំផុតសម្រាប់ការកម្សាន្តជាលក្ខណៈគ្រួសារ កូនអាចលេងក្នុង Play Ground ហើយប៉ាម៉ាក អាចលេងហ្គេមកម្សាន្តផ្សេងៗជាមួយគ្នា។
ជាមួយគ្នានេះ អ្នកដែលមកលេងកម្សាន្តនៅទីនេះ ក៏អាចសន្សំត្រា ដើម្បីបង្វិលកងប្តូរយករង្វាន់ផងដែរ។
ចំណែក ហាង OH! SOME (អូ! សាំ) វិញ បានបើកដំណើរការកាលពីថ្ងៃទី១ ខែមិថុនា ដោយមាន លក់ទំនិញចម្រុះច្រើនប្រភេទ ដូចជា គ្រឿងថែរក្សាសម្រស់ គ្រឿងអលង្ការ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារសម្រាប់ការធ្វើដំណើរ ប្រដាប់ក្មេងលេង សម្ភារៈសិក្សា គ្រឿងបរិភោគ ភេសជ្ជៈ និង DIY រួមនឹងទំនិញជាច្រើនទៀត ដែលជាតម្រូវការរបស់យុវវ័យ និងកុមារ។
កញ្ញា អឿន ឌីណា ជំនួយការអ្នកគ្រប់គ្រងហាងOH! SOME បានឱ្យដឹងថា ទំនិញទាំងនេះត្រូវបាននាំមកពីប្រទេសចិន កូរ៉េ ជប៉ុន និងឥណ្ឌូនេស៊ី ដែលមានតម្លៃចាប់ពី ០.៥ដុល្លារ រហូតដល់ជាង២០ដុល្លារ។
ក្នុងឱកាសនេះ ហាង អូ! សាំ ក៏មានប្រូម៉ូសិនបញ្ចុះតម្លៃទៅទំនិញមួយចំនួន និងការសន្សំពិន្ទុ ដើម្បីប្តូរយកទំនិញផងដែរ។ បច្ចុប្បន្ននេះ ហាង OH! SOME សាខាទី២មានទីតាំង នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី ជាន់ផ្ទាន់ដី៕