(អ៉ីតាលី)៖ សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) បានចេញសេចក្តីប្រកាសផ្លូវការ ពីការតែងតាំងលោក Gennaro Gattuso ជាគ្រូបង្គោលថ្មីរបស់ពួកគេ បន្ទាប់ពីលោក Luciano Spalletti ដែលដឹកនាំក្រុមនេះរងបរាជ័យយ៉ាងធ្ងន់នៅវគ្គជម្រុះ World Cup 2026 ក្នុងតំបន់អឺរ៉ុប ។
លោក Gennaro Gattuso ជាអតីតខ្សែបម្រើឆ្នើមមួយរូបរបស់ក្រុមជម្រើសជាតិអ៉ីតាលី និងធ្លាប់ដឹកនាំក្រុមធំៗ AC Milan និង Napoli ដែលជាសមាជិកម្នាក់ក្នុងក្រុមរួមចំណែកជួយអ៉ីតាលី ឈ្នះពាន World Cup 2006 ដ្បិតនេះជាការងារដឹកនាំក្រុមជម្រើសជាតិលើកដំបូងរបស់លោក ដែលធ្លាប់មាបបទពិសោធដឹកនាំក្រុមធំៗ នៅក្នុងលីគតំបន់អឺរ៉ុប ។
សូមជម្រាបផងថា ស្ថិតក្នុងការប្រកួតប្រជែងវគ្គជម្រុះ FIFA World Cup 2026 ក្រុមជម្រើសជាតិអ៉ីតាលី ទើបរកបាន ៣ពិន្ទុដំបូងក្នុងពូល I ពីការយកឈ្នះក្រុមម៉ូលដាវី ២-០ បន្ទាប់ពីបរាជ័យ ១ប្រកួតដំបូងលេងចាញ់ក្រុមន័រវេល ៣-០ ស្ថិតក្រោមការដឹកនាំដោយ Luciano Spalletti ។ ខណៈលោក Gennaro Gattuso ជាគ្រូបង្វឹកម្នាក់មានបទពិសោធដឹកនាំក្រុម Napoli លើកពាន Copa Italia 2019-20 ។
ជាមួយការប្រកាសនេះប្រភពពី FIGC ក៏បានឱ្យដឹងថា បរុសវ័យ ៤៧ឆ្នាំ Gennaro Gattuso បានព្រមព្រៀងលើកិច្ចសន្យាដឹកនាំត្រឹមរយៈពេលតែ ១ឆ្នាំ រហូតបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ឆ្នាំ២០២៦ ៕