(ភ្នំពេញ)៖ នៅក្នុងវិស័យផ្តល់សេវាអុីនធឺណិតភាគច្រើនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនបរទេស ចំណែកឯក្រុមហ៊ុន TODAY internet មានមោទនភាពជាក្រុមហ៊ុនផ្តល់សេវាអុីនធឺណិត (ISP) ដែលបង្កើតឡើងដោយជនជាតិខ្មែរ។ ក្នុងនាមជាក្រុមហ៊ុនដែលចាក់ឫសយ៉ាងជ្រៅនៅក្នុង គុណតម្លៃ និងស្មារតីជនជាតិខ្មែរជាអ្នកបង្កើត ក្រុមហ៊ុន TODAY internet ប្តេជ្ញាផ្តល់សេវាកម្មអុីនធឺណិតដែលមានគុណភាពខ្ពស់ គួរឱ្យទុកចិត្ត និងផ្តោតលើអតិថិជនតាមគេហដ្ឋាន និងអាជីវកម្មទូទាំងប្រទេស។

ក្រុមហ៊ុន TODAY internet ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៦ ដោយមានបេសកកម្ម ច្បាស់លាស់៖ ផ្តល់សេវាអុីនធឺណិតជាមួយនឹងល្បឿនលឿន មិនងាយដាច់ និងតម្លៃសមរម្យ ផ្តល់នូវដំណោះស្រាយបណ្តាញដែលអាចទុកចិត្តបាន និងចូលរួមចំណែកអភិវឌ្ឍសង្គមជា មួយកម្មវិធី TODAY Foundation។ បច្ចុប្បន្នក្រុមហ៊ុន TODAY internet បាននឹងកំពុងបម្រើសេវាអុីនធឺណិតជូនដល់អតិថិជនទាំងប្រភេទក្រុមហ៊ុនអាជីវកម្ម និងតាមគេហដ្ឋាននៅតាមបណ្តាលខេត្តក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងបាវិត ក្រុងប៉ោយប៉ែត ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

លោក ហ៊ន ម៉ារ៉ុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TODAY internet បាននិយាយថា “យើងជឿថាសេវាអុីនធឺណិតដែលអាចទុកចិត្តបានមិនមែនធ្វើអោយតែល្អមើលនោះទេ យើងត្រូវការការខិតខំប្រឹងប្រែងពីគ្រប់ផ្នែកទាំងអស់នៃក្រុមការងាររបស់យើងដើម្បីអាចធានាបាននូវនិរន្តភាពនៃគុណភាពសេវា។ ក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរ យើងយល់ពីបញ្ហាប្រឈម និងការរំពឹងទុករបស់ប្រជាជនយើង ហើយយើងប្តេជ្ញាបម្រើពួកគេដោយស្មោះត្រង់ និងមោទនភាព។”

គូសបញ្ញាក់ថាក្រុមហ៊ុនបាននឹងកំពុងផ្តល់ជូនកញ្ចប់សេវាអុីនធឺណិតទាំងតាមគេហដ្ឋាន និងអាជីវកម្មដែលមានដូចជា TODAY DIA, TODAY BBI, TODAY xFAST, TODAY VPN, TODAY Dark Fiber និង TODAY FiberX។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh