(ភ្នំពេញ)៖ បើនិយាយពីកីឡាករ Dave Leduc បងប្អូនអ្នកតាមដានវិស័យកីឡាប្រដាល់ប្រាកដជាស្គាល់ច្បាស់ រូបគេធ្លាប់វាយជាមួយកីឡាកររបស់កម្ពុជា ព្រំ សំណាង។ តែប្រហែលជាមិនទាន់ស្គាល់អំពីដំណើរជីវិតរបស់គេនោះទេ។ ខាងក្រោមនេះសំណួរចម្លើយមួយចំនួន រៀបរាប់ពីដំណើរជីវិតរបស់ Dave Leduc៖
1. ដំណើររបស់អ្នកក្នុងវិស័យប្រដាល់ Lethwei គឺពិតជាពិសេស។ តើអ្នកអាចចែករំលែកថាតើអ្វីដែលទាក់ចិត្តអ្នកដំបូងទៅកាន់ក្បាច់គុនបុរាណរបស់ភូមា និងវិធីដែលវាផ្សាភ្ជាប់ជាមួយអ្នកជាបុគ្គល?
ខ្ញុំតែងតែទាក់ចិត្តជាមួយអ្វីដែលខុសប្លែក និងមិនមែនសាមញ្ញៗ ហើយប្រដាល់ Lethwei គឺពិតជាមិនមែនប្រភេទកីឡាធម្មតាៗនោះទេ។ វាជាកីឡាដែលនៅសេសសល់ចុងក្រោយមួយដែលអនុញ្ញាតឱ្យវាយបុកក្បាល។ ប៉ុន្តែវាមិនមែនគ្រាន់តែជាការវាយបុកក្បាល ឬវាយដៃទទេប៉ុណ្ណោះទេដែលទាក់ចិត្តខ្ញុំ។ វាជាវប្បធម៌ និងទស្សនវិជ្ជាដែលពុំមានការកាត់សេចក្តី តែជាការផ្តួលឱ្យសន្លប់ដើម្បីឈ្នះ។ វប្បធម៌របស់ប្រទេសភូមា ពិតជាគួរឱ្យចាប់អារម្មណ៍ ហើយប្រជាជនស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ។ ខ្ញុំមើលឃើញខ្លួនឯងក្នុងចំណោមប្រជាជន ក៏ព្រោះតែពួកគេរួសរាយនិងចិត្តល្អ ប៉ុន្តែចង់បានអ្វីដែលពិតប្រាកដនិងបរិសុទ្ធ។ ខ្ញុំក៏តែងតែមើលឃើញខ្លួនឯងក្នុងចំណោមប្រជាជនភូមា។ នៅក្រៅសង្វៀន ពួកគេចិត្តល្អ គួរឱ្យគោរព និងកក់ក្តៅ។ ប៉ុន្តែនៅពេលប្រកួត ពួកគេផ្លាស់ប្តូរទាំងស្រុង។ ពួកគេក្លាយជាអ្នកប្រយុទ្ធដ៏ខ្លាំងក្លា និងអង់អាចក្លាហានដែលខ្ញុំពុំធ្លាប់ឃើញ។ ខ្ញុំក៏ដូចគ្នានេះដែរ។ គេតែងតែនិយាយថា Dave មានពីរ គឺ Dave បុរសមេគ្រួសារ និង Dave អ្នកប្រយុទ្ធ ហើយពួកគេនិយាយមិនខុសទេ។
2. ការផ្លាស់ប្តូរពីរស់នៅប្រទេសកាណាដា មកក្លាយជាបុគ្គលល្បីឈ្មោះក្នុងប្រទេសភូមា គឺជាការផ្លាស់ប្តូរវប្បធម៌ដ៏សំខាន់មួយ។ តើមានបញ្ហាប្រឈម និងអំណោយផលអ្វីខ្លះ ដែលអ្នកឆ្លងកាត់ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ?
ការផ្លាស់ពីប្រទេសកាណាដា មករស់នៅប្រទេសភូមា គឺជាការផ្លាស់ប្តូរទាំងស្រុង ក៏ព្រោះតែខ្ញុំមកពីតំបន់សុខស្រួលនៅតំបន់អឺរ៉ុប មកហ្វឹកហាត់ក្នុងទីក្រុងយ៉ាំងហ្គោនជាមួយភាសា វប្បធម៌ និងឆន្ទៈប្រកួតផ្សេងទៀត។ បញ្ហាប្រឈមគឺការទទួលបានការគោរព នៅក្នុងប្រទេសមួយដែលជនបរទេសមិនមែន គ្រាន់តែឈានជើងចូលហើយទទួលបាននោះទេ។ ប៉ុន្តែខ្ញុំទទួលបានអំណោយដ៏ធំមួយ ដោយក្លាយជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់មាស ដែលមិនមែនជាជនជាតិភូមាដំបូងគេបំផុត និងត្រូវបានគេទទួលជាចំណែកមួយរបស់ពួកគេ។ អ្នកគាំទ្រទទួលយកខ្ញុំ និងដាក់ឈ្មោះជាភាសាភូមាឱ្យខ្ញុំថា “Daywa” ដែលមានន័យថាអ្នកការពារ ហើយការគោរពមួយនេះវាមានន័យជាងខ្សែក្រវ៉ាត់ទៅទៀត។
3. កីឡាប្រដាល់ Lethwei ត្រូវបានគេស្គាល់តាមរយៈភាពតានតឹង និងភាពឆៅរបស់វា។ តើអ្នករៀបចំផ្លូវចិត្ត និងផ្លូវកាយរបស់អ្នកដោយរបៀបណា សម្រាប់ការប្រកួតដែលទាមទារខ្លាំងបែបនេះ ហើយតើវិធីសាស្ត្ររបស់អ្នកមានការវិវត្តន៍តាមពេលវេលាដែរឬទេ?
ត្រូវហើយ ប្រដាល់ Lethwei ត្រូវបានគេស្គាល់ទូទាំងពិភពលោកថា ជាប្រភេទកីឡាដែលសាហាវជាងគេបំផុតមួយក្នុងលោក ហើយខ្ញុំដឹងថាខ្ញុំត្រូវតែត្រៀមខ្លួនឱ្យរួចរាល់ ១០០%។ ដំបូងឡើយ ខ្ញុំបុកហ្វឹកហាត់យ៉ាងខ្លាំងដើម្បីពង្រឹងរាងកាយ ក និងកណ្តាប់ដៃរបស់ខ្ញុំ ដើម្បីអាចវាយដៃទទេបាន។ ឥឡូវនេះ ខ្ញុំហ្វឹកហាត់បែបឆ្លាតវៃជាងមុន ហើយខ្ញុំគ្រប់គ្រងគ្រប់យ៉ាងដូចជា ការគេង ការបង្អត់អាហារ ឆន្ទៈ និងរបបអាហារ។ ប៉ុន្តែត្រូវហើយ ឆន្ទៈមានចំណែកប្រហែលជា ៩០% នៃការប្រកួត ហើយវាពិតណាស់នៅក្នុងប្រដាល់ Lethwei។ អ្នកត្រូវមានអារម្មណ៍ថាស្រណុកចិត្ត ក្នុងស្ថានការណ៍មិនស្រណុកមួយ។ ខ្ញុំចូលចិត្តធ្វើឱ្យផ្លូវអារម្មណ៍ខ្លួនឯងមានភាពសុំានឹងការឈឺចាប់ ដូច្នេះនៅពេលដែលភាពឈឺចាប់មកដល់នៅក្នុងការប្រកួតនោះ វានឹងមិនមែនជាការភ្ញាក់ផ្អើលទៀតទេ។ គ្រូបង្វឹករបស់ខ្ញុំវាយខ្ញុំទៅលើពោះ ខ្លួនប្រាណ និងកដើម្បីឱ្យសុំានឹងការឈឺចាប់រាងកាយ។ ខ្ញុំក៏ស្រមៃទៅដល់ភាពហឹង្សា និងចលាចលជាច្រើននៅមុនការប្រកួត ដូច្នេះនៅពេលខ្ញុំឡើងសង្វៀន ខ្ញុំមានអារម្មណ៍ស្រណុកក្នុងចិត្តរួចរាល់ទៅហើយ។ អ្វីដែលអ្នកអាចស្រមៃមើលឃើញ វាអាចកើតឡើងពិតមែន។
4. អ្នកធ្លាប់បាននិយាយអំពីគោលជំហររបស់អ្នកទៅលើច្បាប់ប្រដាល់ Lethwei បុរាណធៀបនឹងការសម្របនាសម័យទំនើប។ តើអ្នកអាចលម្អិតបន្ថែមបានទេអំពីគំនិតរបស់អ្នក និងហេតុអ្វីការអភិរក្សទម្រង់បុរាណគឺសំខាន់សម្រាប់អ្នក?
ប្រដាល់ Lethwei បុរាណគឺពិតៗ។ វាមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ វាត្រូវបានប្រើប្រាស់នៅក្នុងសមរភូមិ ដើម្បីបង្កើតអាណាចក្រដ៏ធំជាងគេបំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺអាណាចក្រភូមា។ ប្រដាល់ Lethwei ត្រូវតែធ្វើការអភិរក្ស។ ការប្រយុទ្ធពិតៗមិនមានការដាក់ពិន្ទុ ការកាត់សេចក្តី មានតែអ្នកដែលអាចតតាំងដល់ទីបញ្ចប់ ហើយវាដូចប្រដាល់ Lethwei ចឹងហើយវាជាកីឡាតែមួយគត់នៅក្នុងពិភពលោកដែលធ្វើបែបនេះ។ សម្រាប់ខ្ញុំ វាពិសេសខ្លាំងណាស់។ អ្នកអាចបញ្ចប់គូប្រកួតរបស់អ្នក ឬដើរចេញជាមួយលទ្ធផលស្មើគ្នា។
ប្រសិនបើអ្នកក្រឡេកទៅមើលកីឡាផ្សេងៗនៅជុំវិញពិភពលោកដូចជាប្រដាល់សកល ឬ MMA ឬ UFC ជារឿយៗវាតែងមានការកាត់សេចក្តីដែលចម្រូងចម្រាស ប៉ុន្តែវាពុំមានកើតឡើងឡើយក្នុងប្រដាល់ Lethwei ដូច្នេះវាពិតជាល្អណាស់។សម្រាប់ការភ្នាល់កីឡា ពិតណាស់លទ្ធផលស្មើវាមិនល្អនោះទេ។ អ្នកត្រូវការអ្នកឈ្នះដាច់ស្រេច ដូច្នេះខ្ញុំយល់បានថាហេតុអ្វីមនុស្សមួយចំនួនជម្រុញឱ្យមានការកាត់សេចក្តីប្រសិនបើមិនមានការផ្តួលអោយសន្លប់។
ខ្ញុំមិនដែលចង់ឱ្យប្រដាល់ Lethwei កាន់តែគេចូលចិត្ត ឬបន្ទាបវាឱ្យកាន់តែអាចទទួលយកបានសម្រាប់ការផ្សាយ នៅលើប៉ុស្តិ៍ទូរទស្សន៍នានានៅជុំវិញពិភពលោកនោះទេ។ កីឡានេះត្រូវមានការបង្ហូរឈាមសម្រាប់អ្នកគាំទ្រក្បាច់គុនពិតៗ ហើយខ្ញុំមិនខ្វល់ថានឹងធ្វើវាសម្រាប់អ្នកម្តាយណាមួយ នៅរដ្ឋតិចសាស់អាចមើលវាបាននោះទេ។ ខ្ញុំមិនគិតថាប្រដាល់Lethwei នឹងក្លាយជាស្របច្បាប់នៅគ្រប់ទីកន្លែងនោះទេ។ បច្ចុប្បន្នវាស្របច្បាប់នៅក្នុងប្រទេសជប៉ុន សហរដ្ឋអាមេរិក រុស្ស៊ី អ៊ុយក្រែន សិង្ហបុរី ភូមា ថៃ ស្លូវ៉ាគី ចក្រភពអង់គ្លេស អូទ្រីស ប៉ូឡូញ។ ពិភពលោកកំពុងព្យាយាមបន្ទាបអ្វីៗគ្រប់យ៉ាង ហើយអ្វីៗគ្រប់យ៉ាងត្រូវតែត្រឹមត្រូវទៅតាមគោលការណ៍នយោបាយ ប៉ុន្តែសម្រាប់ប្រដាល់ Lethwei សុំនិយាយថាទេ ខ្ញុំមិនខ្វល់ទេ។ ខ្ញុំនឹងនៅតែរក្សាការវាយបុកក្បាល និងការវាយដោយដៃទទេដដែល។
5. ក្រៅពីសង្វៀន អ្នកទទួលយកបែបផែនជីវិតហូបម្ហូបបួស។ តើជម្រើសនេះជះឥទ្ធិពលអ្វីខ្លះទៅលើការហ្វឹកហាត់ ការប្រកួត និងសុខុមាលភាពជារួមរបស់អ្នក?
ជាការពិតណាស់ ខ្ញុំបានហូបបួសចាប់តាំងពីឆ្នាំ 2019 បន្ទាប់ពីបានមើលវីដេអូឯកសារឈ្មោះ Game Changers នៅលើ Netflix។ ខ្ញុំបានវាយនៅក្នុងការប្រកួតសំខាន់ៗជាច្រើនជាមួយនឹងរបបអាហារដ៏តឹងរ៉ឹងដែលផ្តោតតែលើបន្លែ។ ខ្ញុំញុំាតែផ្លែឈើ បន្លែ បាយ នំ និងតៅហ៊ូ។ សម្រាប់អ្នកដែលមិនដឹង សត្វស្វា គោ ក្របី ដំរី រមាសសុទ្ធតែស៊ីបន្លែ។ ខ្ញុំបានញុំាសាច់ស្ទើពេញមួយជីវិតទៅហើយ ប៉ុន្តែខ្ញុំមានអារម្មណ៍កាន់តែខ្លាំងខ្លាជាងមុនឥឡូវនេះ។ ខ្ញុំវាយឈ្នះទល់នឹងគូប្រជែងលំដាប់ពិភពលោក ដែលជាអ្នកញុំាសាច់ ស្របពេលដែលខ្ញុំជាអ្នកញុំាបន្លែ។ វាតែងតែជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍មួយ ព្រោះតែខ្ញុំវាយក្នុងប្រភេទកីឡាដ៏សាហាវជាងគេក្នុងលោក ហើយគ្រប់គ្នាមិនរំពឹងថាខ្ញុំជាអ្នកហូបបួសនោះទេ ក៏ព្រោះតែចំណូលចិត្តខ្ញុំចំពោះសត្វ។ ក្រៅពីនេះ ក្លាយជាអ្នកហូបបួសផ្តល់ឱ្យខ្ញុំនូវអំណោយផលផ្សេងទៀត។ ខ្ញុំអាចជាសះស្បើយកាន់តែឆាប់រហ័ស ការរលាកថយចុះ ហើយផ្លូវចិត្តខ្ញុំកាន់តែមានអារម្មណ៍ថាមុះមុតជាងមុន។
6. វត្តមានរបស់អ្នកបានធ្វើឱ្យមានការកើនឡើង គួរឱ្យកត់សម្គាល់នូវការបានឃើញជាសកលនូវប្រដាល់ Lethwei។ តើអ្នកយល់ឃើញយ៉ាងណា ចំពោះតួនាទីរបស់អ្នកក្នុងការលើកស្ទួយ និងអភិរក្សក្បាច់គុននេះនៅលើឆាកអន្តរជាតិ?
ខ្ញុំទទួលយកតួនាទីនេះយ៉ាងម៉ឺងមាត់។ ប្រដាល់ Lethwei ផ្តល់ឱ្យខ្ញុំគ្រប់យ៉ាង ដែលវាបានផ្លាស់ប្តូរជីវិតខ្ញុំ ហើយឥឡូវនេះខ្ញុំត្រូវផ្តល់អ្វីមួយត្រលប់ទៅវិញ។ នៅពេលខ្ញុំក្លាយជាម្ចាស់ជើងឯក ខ្ញុំបានលះបង់ជីវិតរបស់ខ្ញុំ ដើម្បីនាំយកភាពត្រចះត្រចង់ដែលប្រទេសភូមា និងប្រជាជនសាកសមនឹងទទួលបាន។ ខ្ញុំធ្វើវាតាមរយៈសិក្ខាសាលានានានៅជុំវិញពិភពលោក បទសម្ភាសន៍មួយដែលខ្ញុំបានធ្វើជាមួយលោក Joe Rogan ដែលបានឱ្យគេស្គាល់ប្រដាល់ Lethwei និងបានចាប់ដៃគូសហការជាមួយគេហទំព័រកីឡាដ៏ធំមួយគឺ 1xBet ដែលបានពាំនាំកីឡានេះទៅកាន់ប្រទេស និងទស្សនជនថ្មីៗនានាជាច្រើន។ មុនខ្ញុំវាយប្រដាល់ Lethwei មនុស្សជាច្រើនមិនទាន់ទាំងដឹងថាប្រទេសភូមាស្ថិតនៅទីណានៅលើផែនទីផង ប៉ុន្តែតាមរយៈប្រដាល់ Lethwei និងការខិតខំប្រឹងប្រែងធ្វើការ យើងបានបង្កើតឱ្យមានអភូតហេតុនោះគឺ សិល្បៈនៃអវយវៈទាំង ៩។ ខ្ញុំបានសន្យានឹងខ្លួនឯងថា ខ្ញុំនឹងវាយតំណាងឱ្យប្រទេសភូមារហូតដល់ដង្ហើមចុងក្រោយ។
7. ឆ្លុះបញ្ចាំងពីអាជីពរបស់អ្នក តើមានការប្រកួត ឬពេលវេលាជាក់លាក់ណាមួយដែលលេចឆ្លោជាពិសេស ឬគួរឱ្យចងចាំសម្រាប់អ្នកទេ?
ការឈ្នះខ្សែក្រវ៉ាត់មាសក្នុងប្រទេសភូមានៅចំពោះមុខអ្នកគាំទ្រដ៏ស្វាហាប់រាប់ពាន់នាក់នៅកីឡាដ្ឋាន ធិន ភី (Thein Phyu) ក្នុងទីក្រុងយ៉ាំងហ្គោន និងមានអ្នកទស្សនារាប់លាននាក់នៅទូទាំងប្រទេសភូមា គឺជាពេលវេលាដែលលេចធ្លោ។
ខ្ញុំរកពាក្យអ្វីមកបរិយាយពីមោទនភាពនេះ មិនត្រូវទេដែលខ្ញុំអាចបង្កើតប្រវតិ្តសាស្រ្ត ក្នុងប្រទេសដ៏មហិមាដូចជាភូមានោះទេ។ ជនបរទេសដែលឈានជើងចូលក្នុងកីឡា ដែលមានអាយុកាលពាន់ឆ្នាំនិងជាចំណុចកណ្តាល នៃប្រវត្តិសាស្រ្តរបស់ប្រទេស និងទទួលបានពានរង្វាន់ដោយលំបាក។ រាត្រីនោះបានផ្លាស់ប្តូរអ្វីៗគ្រប់បែបយ៉ាង។
8. តទៅមុខទៀត តើអ្នកមានក្តីប្រាថ្នា ឬគោលដៅអ្វីខ្លះទាំងនៅក្នុងពិភពក្បាច់គុន និងនៅក្នុងជីវិតបុគ្គលរបស់អ្នក?
ខ្ញុំកំពុងខិតខំប្រឹងប្រែងធ្វើការលើការពង្រីកការបោះជំហានជាសកល និងការបង្កើតថ្នាក់ប្រដាល់ Lethwei តាមប្រព័ន្ធអនឡាញដើម្បីបង្រៀនអ្នកប្រដាល់ជំនាន់ក្រោយ។ សម្រាប់គោលដៅបុគ្គលរបស់ខ្ញុំ គឺខ្ញុំចង់ក្លាយជាស្វាមី អ្នកផ្តល់ឱ្យ និងជាប៊ាដ៏ល្អម្នាក់។ ខ្ញុំចង់បង្កើតទ្រព្យធន និងចិញ្ចឹមកូនប្រុសទាំងពីររបស់ខ្ញុំឱ្យកាន់តែខ្លាំងក្លាជាងខ្ញុំទៅទៀត!
9. ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ 1xBet តើភាពជាដៃគូនេះស្របទៅនឹងម៉ាកយីហោ និងគុណតម្លៃបុគ្គលរបស់អ្នកដូចម្តេច? តើមានការផ្តួចផ្តើមអ្វីខ្លះដែលអ្នកបានធ្វើជាមួយគ្នា?
ដូចដែលខ្ញុំបាននិយាយមុននេះមកហើយថា ប្រដាល់ Lethwei គឺពិសេស ហើយភាពជាពិសេសនេះគឺជាចំណុចខ្លាំងរបស់យើង។ វត្ថុដ៏ស្រស់ស្អាត និងមានឥទ្ធិពលបំផុតមួយចំនួននៅក្នុងពិភពលោកគឺនៅក្នុងទីផ្សារពិសេស និងនៅក្នុងទីផ្សារដែលមិនបានបម្រើ។ នេះជាមូលហេតុដែលខ្ញុំសម្របបានយ៉ាងល្អជាមួយដៃគូផ្លូវការ 1xBet ក៏ព្រោះតែពួកយើងមិនព្យាយាមធ្វើអ្វីដូចអ្នកដ៏ទៃទេ។ គេហទំព័រកីឡាភាគច្រើនផ្តោតតែទៅលើប្រទេសធំៗ ប៉ុន្តែ 1xBet គឺជាចៀមខ្មៅដូចខ្ញុំអញ្ចឹងដែរ និងសម្រេចថានឹងបម្រើទីផ្សារដែលតែងតែត្រូវបានគេមើលរំលង ឬត្រូវគេបំភ្លេចចោលក៏មាន ដូចជា អាហ្រ្វិក អាមេរិកឡាទីន អាស៊ីអាគ្នេយ៍ជាដើម។ ខ្ញុំគិតថាវាជារឿងឆ្លាតវៃ ហើយខ្ញុំមានមោទនភាពដែលអាចផ្តល់នូវគេហទំព័រកីឡាគួរជាទីទុកចិត្ត និងលំដាប់ពិភពលោកទៅកាន់អ្នកគាំទ្ររបស់ខ្ញុំនៅក្នុងប្រទេសភូមា និងទៅកាន់ជនជាតិភូមាទាំងអស់ដែលរស់នៅក្រៅប្រទេស។ យើងតំណាងឱ្យភាពខ្លាំង ទំនុកចិត្ត និងឆន្ទៈចង់ឈ្នះ។ ខ្ញុំមានមោទនភាពក្នុងការបន្តធ្វើការជាមូយម៉ាក់យីហោដែលមានឆន្ទៈចង់ឈ្នះ និងជាអ្នកប្រយុទ្ធដូចខ្ញុំ។
10. អំឡុងកិច្ចសហការជាមួយ 1xBet តើមានពេលវេលា ឬយុទ្ធនាការលេចធ្លោណាមួយដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមានគុណផលនានា ឬមានអត្ថន័យពិសេសសម្រាប់អ្នកដែរឬទេ?
អ្វីដែលពិតជាធ្វើឱ្យខ្ញុំរំភើប និងមានអារម្មណ៍កក់ក្តៅក្នុងចិត្តគឺ 1xBet បានបរិច្ចាគជំនួយសប្បុរសមួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះរបស់ខ្ញុំក្នុងអំឡុងពេលគ្រោះរញ្ជួយដីដ៏មហន្តរាយនៅក្នុងប្រទេសភូមា។ ជួសមុខឱ្យជនរងគ្រោះទាំងអស់ ខ្ញុំសូមអរគុណ។ ឱកាសពិសេសមួយទៀតគឺនៅឆ្នាំ 2023 អំឡុងពេលការប្រកួតចុងក្រោយរបស់ខ្ញុំនៅកម្ពុជា ពួកយើងមានការប្រជែងមួយ ដែលផ្តល់ឱកាសដល់អ្នកគាំទ្រភូមា 5 នាក់ដែលមានសំណាងមកទស្សនាការប្រកួតរបស់ខ្ញុំដោយផ្ទាល់នៅភ្នំពេញ។ រាល់ការចំណាយទាំងអស់ត្រូវបានរ៉ាប់រងមានដូចជា ជើងហោះហើរពីទីក្រុងយ៉ាំងហ្គោន កន្លែងស្នាក់នៅ ហើយយើងញុំាអាហារថ្ងៃត្រង់ និងថតរូបជាមួយគ្នា។ យើងបានផ្តល់ឱកាសឱ្យអ្នកគាំទ្រមានអារម្មណ៍ថាជាផ្នែកមួយនៃសកម្មភាព ហើយវាពិតជាពេលវេលាដ៏អស្ចារ្យ។ យើងបានបំបែកកំណត់ត្រាជាមួយនឹងមនុស្ស 16 លាននាក់ដែលភាគច្រើនមកពីប្រទេសភូមា និងកម្ពុជាដែលបានមើលការផ្សាយបន្តផ្ទាល់។ ខ្ញុំក៏មានមោទនភាពផងដែរដែល 1xbet គឺជាគេហទំព័រកីឡាដំបូងគេដែលបង្កើតហាងឆេងជាផ្លូវការសម្រាប់ការប្រកួតរបស់ខ្ញុំ។ ខ្ញុំរើសខ្លាំងណាស់នៅពេលនិយាយអំពីដៃគូសហការរបស់ខ្ញុំ ហើយនេះជាមូលហេតុដែលអ្នកគាំទ្រជឿជាក់លើខ្ញុំ។ ខ្ញុំបានបដិសេធកិច្ចសហការជាច្រើន កន្លងមកអំឡុងពេលខ្ញុំប្រកបអាជីពរបស់ខ្ញុំ ព្រោះវាមានអារម្មណ៍មិនត្រឹមត្រូវ។ ក្រុមការងាររបស់ខ្ញុំបានទទួលបានការផ្តល់ជូនជាច្រើនពីគេហទំព័រកីឡាដែលមានបំណងបជ្រៀបចូលប្រទេសភូមា និងអាស៊ី ប៉ុន្តែខ្ញុំធ្វើការតែជាមួយដៃគូដែលល្អបំផុតតែប៉ុណ្ណោះ៕