(ភ្នំពេញ)៖ សហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) បានសម្រេចប្រគល់ភារកិច្ចដល់បុគ្គលសំខាន់ ២រូប ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងជំរុញគុនខ្មែរចូលក្នុងចលនាអូឡាំពិកឲ្យបានឆាប់ ទី១-លោក វ៉ាត់ ចំរើន ត្រូវបានសម្រេចប្រគល់ភារកិច្ចជា ប្រធានស្ដីទី សហព័ន្ធគុនខ្មែរអន្ដរជាតិ និង ទី២-លោក ខូវ ឆាយ ត្រូវបានប្រគល់ភារកិច្ចជា អគ្គលេខាធិការសហព័ន្ធ រហូតដល់ការរៀបចំមហាសន្និបាតវិសាមញ្ញឡើងវិញ។
ជុំវិញការសម្រសកែសម្រួលតួនាទីរបស់ក្បាលម៉ាស៊ីនសហព័ន្ធខាងលើ ធ្វើឡើងក្នុងពង្រឹងសាមគ្គីភាពផ្ទៃក្នុងគុនខ្មែរជាតិ ទៅលើឆាកអន្តរជាតិ និងឈានទៅសម្រេចគោលដៅ គុនខ្មែរ ឈានចូលក្នុងចលនា អូឡាំពិកឱ្យបានឆាប់។
គួរដឹងថា សហព័ន្ធគុនខ្មែរអន្ដរជាតិ បានដំណើរការ ៣ដំណាក់មកហើយ ដោយមានលោក មាម រ៉ា ជាប្រធាន ។ បេសកកម្មសំខាន់របស់ KIF គឺ “អភិរក្សដើម្បីអភិវឌ្ឍន៍ គុនខ្មែរ” និង“អភិវឌ្ឍន៍ដើម្បីអភិរក្សគុនខ្មែរ” ដែលជាប្រភេទយុទ្ធគុនអត្តសញ្ញាណជាតិខ្មែរ។ បច្ចុប្បន្នសហព័ន្ធមានបណ្ដាប្រទេសមាជិកជាង ៦០ប្រទេសលើពិភពលោក៕